ព័ត៌មានទាន់ហេតុការណ៍៖

ពិព័រណ៍និងធ្វើបទបង្ហាញស្តីអំពីការសិក្សានៅប្រទេសអូស្រ្តាលី

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីពិព័រណ៍និងធ្វើបទបង្ហាញស្តីអំពីការសិក្សានៅប្រទេសអូស្រ្តាលីមួយត្រូវបានធ្វើឡើងដើម្បីបង្កើនចំណេះចំណឹង ស្វែងយល់ពីបរិបទសិក្សានៅប្រទេសអូស្ត្រាលី និងទទួលបានឱកាសចេញទៅសិក្សានៅទីនោះ ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅរោងភាពយន្តPrime Cineplex (ផ្សារសុវណ្ណា) ។

កម្មវិធីនេះធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ក្រុមហ៊ុន អេស វើល អេយ៉ូខេសិន ខេមបូឌា ដោយមានការចូលរួមពីបណ្តាសាលារៀនដែលជាដៃគូរបស់ អេស វើល អេយ៉ូខេសិន នៅប្រទេសអូស្រ្តាលីផ្ទាល់ និងដៃគូសហការនៅប្រទេស កម្ពុជាដូចជា រោងភាពយន្ត ប្រាមស៊ីណេផ្លិច (Prime Cineplex) សមាគមនិស្សិតកម្ពុជា រដ្ឋវិចតូរិយា (Cambodian of Victoria) ក្រុមហ៊ុន អេ អាយ អិម អេស (AIMS immigration & relocation specialist) ក្រុមមេធាវី ដឺហ្វ្លេក (The FLAG Attorneys counselors at law) និងសាលាអាមេរិកាំងហ្គោលឌិនហ្គេត (Golden Gate American School) ។

លោក ហេង វិចិត្រ នាយកគ្រប់គ្រងទូទៅ របស់អេស វើល អេយ៉ូខេសិន បានមានប្រសាសន៍ក្នុងកម្មវិធីបើក ការតាំងពិព័រណ៍ និងធ្វើបទបង្ហាញថា ក្នុងនាមលោកជាកូនខ្មែរមួយរូបដែលបានកើតនៅប្រទេស កម្ពុជា និងបានធ្វើអន្តោប្រវេសន៍ បច្ចុប្បន្នរស់នៅប្រទេស អូស្រ្តាលី លោកតែងតែមានក្តីបំណងក្នុងការជួយអភិវឌ្ឍប្រទេស កម្ពុជា ដោយរយះ៥ឆ្នាំ ចុងក្រោយនេះលោកបានផ្តល់ជាបទពិសោធន៍ និងរៀបចំកំណែទម្រង់មួយចំនួនជូន សាលារៀន និងមហាវិទ្យាល័យឯកជនមួយចំនួនក្នុងប្រទេស កម្ពុជា ក្នុងនោះក៏មានសកលវិទ្យាល័យដ៏ធំមួយនៅទីក្រុង ភ្នំពេញ គឺសកលវិទ្យាល័យន័រតុន ។ ដោយឡែកយើង មានវាលគ្មិនបួននាក់ផ្សេងៗ ដូចជា លោកស្រី SuphattraKetyaemអគ្គនាយិកា របស់ អេស វើល អេយ៉ូខេសិនប្រចាំប្រទេស អូស្រ្តាលី Dr. Peter Lewis, អគ្គនាយក របស់ Central Melbourne Institution លោកស្រី Nina Ucharatnaតំណាង TMG College និងលោក Brandon Espongaតំណាង AIMS immigration & relocation specialist Cambodia ។ ពួកគាត់បានលើកប្រធានផ្សេងគ្នា ស្តីអំពី ការសិក្សា ការរស់នៅ បទពិសោធន៍នៅប្រទេស អូស្រ្តាលីផ្ទាល់ ជាពិសេសយើងមានប្រធានបទពិសេស ក្នុងការស្វែងយល់ពីឧកាសទៅរស់នៅ ដោយស្របច្បាប់ក្នុងប្រទេស អូស្រ្តាលី តាមរយះការវិនិយោគ ។

គួរបញ្ជាក់ដែរថាអេស វើល អេយ៉ូខេសិន ជាក្រុមហ៊ុនពិគ្រោះយោបល់ និងរៀបចំបែបបទក្នុងការនាំសិស្ស និងនិស្សិតទៅបន្តការសិក្សានៅប្រទេស អូស្រ្តាលី ដែលមានបទពិសោធន៍ច្រើនជាង១០ឆ្នាំ នៅទីក្រុងម៉ែលប៊ន ប្រទេស អូស្រ្តាលី និង មានការិយាល័យកណ្តាលនៅប្រទេសអូស្រ្តាលីផ្ទាល់ និងការិយាល័យតំណាងនៅប្រទេសឡាវ ថៃ និងចុងក្រោយនេះ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ តាមរយះទិន្នន័យក្នុងរយះពេល២ឆ្នាំចុងក្រោយ ក្រុមហ៊ុនបានជួយអោយសិស្សបានបន្តការសិក្សានៅប្រទេស អូស្រ្តាលី និងនូវែលហ្សេឡង់ ថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ ប្រហែល១,២០០នាក់សិស្ស ៕ វឌ្ឍនា


ចែករំលែក៖