ខេត្តព្រះសីហនុ៖ មនុស្ស២នាក់ទៀតហើយបានស្លាប់កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុចលើស្ពានទឹកសាប ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្តធុនធំ ០១គ្រឿងម៉ាក DONGFENG ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3E-0222 សណ្តោងរ៉ឺម៉កដឹកថ្ម (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) មានទិសដៅចូលក្រុងព្រះសីហនុ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខតាកែវ1M-0540 បើកបរដោយឈ្មោះ ស៊ុយ វណ្ណនេត ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ មានអ្នករួមដំណើរម្នាក់ភេទប្រុស( មិនទាន់ស្គាល់អត្តសញ្ញាណ ) មានទិសដៅស្របគ្នា បណ្តាឲ្យលជនរងគ្រោះដែលជិះលើម៉ូតូស្លាប់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុតែម្តង ។
ប្រភពបន្តថា ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ វត្ថុតាង រថយន្ត និង ម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយបន្ត ៕ ឆ្លាម សមុទ្រ