ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ នាំគ្នាផ្អើលឆោឡោទាំងកណ្ដាលអធ្រាត្រ ខណៈ ដែលពួកគាត់កំពុងតែដេកលង់លក់ ស្រាប់តែមានអគ្គិភ័យមួយបានឆាបឆេះបង្គោលភ្លើងមួយដើមយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និង រថយន្តពន្លត់អគ្គិភ័យជួយចេញអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនរាលដាលដល់ផ្ទះពលរដ្ឋនោះឡើយ ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែល ឃើញ ហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេ បានឃើញ រថយន្ត ប្រភេទ យី ឌុ ប ដឹក ទំនិញ មិន ចាំ ម៉ាក មួយ គ្រឿង បាន បើក ធ្វើ ដំណើរ តាម ផ្លូវជាតិ លេខ ២ ក្នុង ទិស ដៅ ពី ត្បូង ទៅ ជើង លុះ មក ដល់ ពេល កើតហេតុ ដោយសារ តែ រថយន្ត ដាក់ ឥ វ៉ា ន សំពីងសំពោង ខ្ពស់ ពេក ទើប បណ្ដាល ឲ្យ ទាក់ ជាមួយនឹង ខ្សែភ្លើង ដែល កាត់ ទទឹង ផ្លូវ បណ្តាល ឲ្យ ធ្លាក់ មក លើ ផ្លូវ និង បណ្តាល ឲ្យ បង្គោល ភ្លើង ដែល នៅ ជាប់ នឹង បង្គោល ភ្លើង ដែល មាន បត 518-102A ផ្ទុះ ចេញ ជា ការ ភ្លើង ឆាបឆេះ យ៉ាង សន្ធោសន្ធៅ រាលដាល ពី បង្គោល មួយ ទៅ បង្គោល មួយ ។ ភ្លាមនោះប្រជាពលរដ្ឋ ដែល រស់នៅ ក្បែរ នោះ បាន នាំ គ្នា ផ្អើល រត់ ចេញ មក មើល រួច ហើយ ក៏ បាន នាំ គ្នា យក ទុយោ ទឹក នាំ គ្នា បាញ់ ពន្លត់ អស់ រយៈពេល ប្រហែល ១៥ នាទី ទើប ភ្លើង រលត់ អស់ ទៅ វិញ ។
ក្នុង ហេតុការណ៍នោះដែរក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការ រាជធានី ភ្នំពេញ ចំនួន ១ គ្រឿង បាន ទៅ ដល់ កន្លែង កើតហេតុ រួច ហើយ ក៏ បាន បាញ់ ទឹក ពន្លត់ បន្ថែម អស់ មួយ គ្រឿងទៀត ដើម្បីបង្ការក្រែងមានរងើកភ្លើង ដែលឆេះនៅសេសសល់ផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងហៅខាងជំនាញ អគ្គិសនីកម្ពុជា ឲ្យចុះទៅពិនិត្យកន្លែងឃើញមិនផល ប៉ះពាល់ ដល់ ទ្រព្យសម្បត្តិ បងប្អូន ប្រជាពលរដ្ឋ និង អាយុជីវិត មនុស្ស នោះ ទេ គឺ គ្រាន់តែ ខូចខាត ខ្សែកាប អ៊ុ ប ទិច និង ខ្សែ ភ្លើង អស់ មួយ ចំនួនធំ ប៉ុណ្ណោះ និងជួសជុល ដើម្បីឲ្យប្រជាពលរដ្ឋមានភ្លើងប្រើប្រាស់ឡើងវិញ ៕ ស តារា