ព័ត៌មានទាន់ហេតុការណ៍៖

ខេមរៈ សិរីមន្ត និយាយមួយឃ្លាទៅកាន់ប្រពន្ធ មុនពេលសម្រាលកូនទី៣

ចែករំលែក៖

ភ្នំពេញ៖ ក្រៅពីលែងលាក់លៀម រឿងមានប្រពន្ធកូន ខេមរៈ សិរីមន្តថែមទាំងបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយក្រុមគ្រួសារ ។ អ្វីដែលធ្វើឲ្យនារីខ្លះច្រណែន គឺក្រោយពីលឺពាក្យមួយឃ្លារបស់តារាលំដាប់ជួរមុខ រូបនេះនិយាយទៅកាន់ប្រពន្ធមុនពេលនាងសម្រាលកូនទី៣នោះ ។

ខេមរៈ សិរីមន្ត បានចេញសារនៅលើទំព័រហ្វេសប៊ុកខ្លួនឆ្លើយតបទៅភរិយាយ៉ាងផ្អែមល្ហែម ក្រោយពីនាងបាន សរសើរថាលោក ជាស្វាមីល្អកាលពីពេលថ្មីៗនេះ ។ ខេមរៈ សិរីមន្ត បានឆ្លើយតបទៅភរិយាថា លោកគ្រាន់តែជាស្វាមីធម្មតាម្នាក់ប៉ុណ្ណោះ ភរិយាខ្លួនទើបជាស្ត្រីល្អ តាំងពីចាប់ផ្ដើមស្រឡាញ់គ្នារហូតដល់មានកូន៣នាក់ នាងមិនដែលសុំអ្វីឡើយ សុំត្រឹមតែមានរូបលោកនៅក្បែរគឺគ្រប់គ្រាន់ហើយ ។

តារារូបនេះថា «បងជាប្ដីធម្មតាៗម្នាក់ប៉ុណ្ណោះ អូនទើបជាភរិយាដ៏ល្អ តាំងពីពួកយើងស្រឡាញ់គ្នាមក អូនមិនដែលចង់បានអ្វីពីបងឡើយ អូនថាសុំត្រឹមមានបងនៅក្បែរ និងស្រឡាញ់អូន គឺគ្រប់គ្រាន់ហើយសម្រាប់អូន បងមានសំណាងណាស់ដែលមានអូនជាភរិយា» ។ នេះបើតាមសារ ខេមរៈ សិរីមន្ត បង្ហោះនៅលើទំព័រហ្វេសប៊ុកខ្លួន នៅមុនពេលភរិយាសម្រាលកូនទី៣ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

បន្ទាប់ពីឃើញសារដ៏ផ្អែមល្ហែមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយតបទៅភរិយាដូច្នេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនេះ គឺជាលើកទី១ ដែលលោក ប្រើពាក្យផ្អែមល្ហែមទៅកាន់ប្រពន្ធជាសាធារណៈនៅលើបណ្ដាញទំនាក់ទំនងសង្គម ។

គួរបញ្ជាក់ដែរថា តារាចម្រៀង ខេរៈ សិរីមន្ត ត្រូវបានគេទម្លាយរឿងមានប្រភពកូនជាថ្មី រួមទាំងរូបថតដែលពិបាកនឹងប្រកែកបាន ។ រហូតដល់អំឡុងខែមេសាឆ្នាំនេះទើបលោកសម្រេចចិត្តទទួលស្គាល់ថាជារឿងពិត ។ ភរិយារបស់ តារាចម្រៀង ខេមរៈ សិរីមន្ត មានឈ្មោះ ផល្លី វ័យ៣០ឆ្នាំស្ដើង គឺជាអ្នកស្រុកកំណើត ក្នុងខេត្តកំពង់ចាម ដូចទៅនឹង លោក ខេមរៈ សិរីមន្ត ។ អ្នកទាំងពីរបានរៀបការជាច្រើនឆ្នាំមកហើយ ថែមទាំងមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទៀត ។ បច្ចុប្បន្នលោក ខេមរៈ សិរីមន្ត ទទួលបានកូន៣នាក់ កូនប្រុសឈ្មោះ ខេមរៈ មន្តស្នេហ៍ វ័យប្រហែល៥ឆ្នាំ និងកូនស្រីឈ្មោះ ខេមរៈ ស្ត្រី វ័យជាង២ឆ្នាំ និងកូនម្នាក់ទៀតដែលភរិយាកំពុងពរពោះនោះ៕ វឌ្ឍនា


ចែករំលែក៖