ព័ត៌មានទាន់ហេតុការណ៍៖

មិនអាចគេចពីច្បាប់បានទេ!! លួចគោក្របីអ្នកស្រុក ត្រឡប់មកស្រុកមុនភ្ជុំបិណ្ឌ ត្រូវនគរបាលចាប់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងបទសមគំនិត លួចគោក្របីរបស់អ្នកស្រុក កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកំលាំងការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដោលជ្រុំ ស្រាវជ្រាវតាមចាប់ខ្លួនតាមដីកា ។

ជនត្រូវចោទត្រូវបានចាប់ខ្លួនបានកាលពីវេលាម៉ោង៧ល្ងាចថ្ងៃពុធ ២រោខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ នៅត្រង់ចំណុចផ្ទះឈ្មោះ ថា ឌីណា ស្ថិតនៅភូមិ ជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

នគរបាលស្រុកពញាក្រែកឲ្យដឹងថា ជននេះត្រូវចាប់ខ្លួនៀតាមដីការបស់ លោកនូ ចន្ទ័សុគន្ធា ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តត្បូងឃ្មុំ លេខ៦៩ព្រ.ទ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដោយបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ថា ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជើង អង ឃុំកណ្ដោលជ្រុំ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ពីបទ”សម គំនិតលួចគោក្របី” ដែលបានប្រព្រឹត្តនៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពី ថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៨ ។

លោកថា ជននេះត្រូវចាប់ខ្លួនបាននៅមុនបុណ្យភ្ជុំបិណ្ឌ សង្ស័យត្រឡប់មកលេងស្រុក ។ លោកបញ្ជាក់ថា ជន នេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានតាមដាននិងស្រាវជ្រាវ រហូតទទួលបានព័ត៌មាន ជាក់លាក់ ទើបកម្លាំងចុះសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលកណ្ដោលជ្រុំ ចាប់ខ្លួនបានឲ្យចំណុចខាងលើ ៕ វណ្ណៈ


ចែករំលែក៖