ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើអត្តឃាតដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាប ហាវ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ បានធ្វើអត្តឃាត ចងក សម្លាប់ខ្លួនឯង ដោយពុំដឹងមូលហេតុ ។

សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានព័ត៌មាន រដ្ឋអំណាចមូលដ្ឋានចុះពិនិត្យធ្វើកោសល្យវិច័យ ដោយពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកពិតមែន រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖