ខេត្តកំពត៖ លោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួង ការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសំដែងការកោតសរសើរ និងចាត់ទុក យុទ្ទជនពិការគឺជាអ្នកមានគុណបំណាច់ ចំពោះជាតិគួរឲ្យគោរព ដោយសារលោកអ្នកបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ នេះហើយ ទើប មាតុភូមិទទួលបាន សុខសន្តិភាព រហូត ដល់សព្វថ្ងៃ ។
នេះជាប្រសាសន៍លើកឡើង របស់ លោកនាយឧត្តមសេនីយ៍ ជៀង អំ ក្នុងពិធីចុះសាកសួរសុខទុក្ខ ចែកអំណោយជូន យោធិនពិការ មជ្ឈមណ្ឌលពិការ ៣១៧កោះស្លា ស្ថិតនៅភូមិ- ឃុំតេជោអភិវឌ្ឍន៍ ស្រុឈូក ខេត្តកំពត នាព្រឹកថ្ងៃ ពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៨ ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ទិត្យ ម៉េងឡុង នាយកមជ្ឈមណ្ឌលពិការ ៣១៧ កោះស្លា អានរបាយការណ៍ស្វាគមន៍ របស់មជ្ឈមណ្ឌលរួចមក លោក ជៀង អំ បានចែកជូនអំណោយ និងថវិកាមួយចំនួនជានិមិត្តរូប ។
គួររំឭកផងដែរថា: ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃ ណីយជាតិខ្មែរនេះ គណអធិបតី និងប្រតិភូអមដំណើរក៏បានអព្ជើាញរាប់បាត្រ ប្រគេនបច្ច័យសម្រាប់ការសាងសង់ ដល់វត្តគីរីសែនជ័យ កោះស្លា តាជី យាយជី ពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រមទាំងឧបត្ថម្ភ ដល់ជនពិការម្នាក់ៗទឹកប្រាក់ ៣ ម៉ឺនរៀល ឃីតមួយកព្ចាប់ និងឧបត្ថម្ភដល់ អង្គពិធីថវិកា ៣ លានរៀលផងដែរ ៕ សុខដុម