ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធជនពិការ គឺជាអ្នកមានគុណបំណាច់ចំពោះមាតុភូមិគួរឲ្យគោរព

ចែករំលែក៖

ខេត្តកំពត៖ លោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួង ការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសំដែងការកោតសរសើរ និងចាត់ទុក យុទ្ទជនពិការគឺជាអ្នកមានគុណបំណាច់​ ចំពោះជាតិគួរឲ្យគោរព ដោយសារលោកអ្នកបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ នេះហើយ ទើប មាតុភូមិទទួលបាន សុខសន្តិភាព រហូត ដល់សព្វថ្ងៃ ។

នេះជាប្រសាសន៍លើកឡើង របស់ លោកនាយឧត្តមសេនីយ៍ ជៀង អំ ក្នុងពិធីចុះសាកសួរសុខទុក្ខ ចែកអំណោយជូន យោធិនពិការ មជ្ឈមណ្ឌលពិការ ៣១៧កោះស្លា ស្ថិតនៅភូមិ- ឃុំតេជោអភិវឌ្ឍន៍ ស្រុឈូក ខេត្តកំពត នាព្រឹកថ្ងៃ ពុធ ៩រោច​ ខែ​ភទ្របទ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ ២០១៨ ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ទិត្យ ម៉េងឡុង នាយកមជ្ឈមណ្ឌលពិការ ៣១៧ កោះស្លា អានរបាយការណ៍ស្វាគមន៍ របស់មជ្ឈមណ្ឌលរួចមក លោក ជៀង អំ បានចែកជូនអំណោយ និងថវិកាមួយចំនួនជានិមិត្តរូប ។

គួររំឭកផងដែរថា: ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃ ណីយជាតិខ្មែរនេះ គណអធិបតី និងប្រតិភូអមដំណើរក៏បានអព្ជើាញរាប់បាត្រ ប្រគេនបច្ច័យសម្រាប់ការសាងសង់ ដល់វត្តគីរីសែនជ័យ កោះស្លា តាជី យាយជី ពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រមទាំងឧបត្ថម្ភ ដល់ជនពិការម្នាក់ៗទឹកប្រាក់ ៣ ម៉ឺនរៀល ឃីតមួយកព្ចាប់ និងឧបត្ថម្ភដល់ អង្គពិធីថវិកា ៣ លានរៀលផងដែរ ៕ សុខដុម


ចែករំលែក៖