អតីតអភិបាលក្រុងញូវយ៉ក និងជា មហាសេដ្ឋីលោក Michael Bloomberg បានក្លាយជាសមាជិកគណបក្សប្រជាធិបតេយ្យជាផ្លូវការហើយ។ ប្រសិនបើលោកសម្រេចឈរឈ្មោះជាបេក្ខភាពប្រធានា ធិបតីនោះ លោកនឹងក្លាយជាដៃគូដ៏មាន ឥទ្ធិពលដើម្បីប្រកួតប្រជែងជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការ បោះឆ្នោតឆ្នាំ២០២០។
មហាសេដ្ឋី និងជាអ្នកបង្កើតបណ្តាញ ព័ត៌មានលំដាប់ពិភពលោក Bloomberg បានប្រកាសនៅក្នុងបណ្តាញសង្គមថា ប្រការដែលលោកចូលជាសមាជិកគណ បក្សប្រជាធិបតេយ្យ ដោយសារតែយើង ត្រូវការអ្នកប្រជាធិបតេយ្យ ដើម្បីធ្វើឲ្យមានតុល្យភាពប្រទេសជាតិ។ ប៉ុន្តែលោកមិន ទាន់មានការសម្រេច ថាតើត្រូវចូលរួម ប្រជែងតំណែងប្រធានាធិបតីអាមរិកនៅឆ្នាំ២០២០ ដែរឬយ៉ាងណានោះទេ?
លោក Bloomberg ធ្លាប់បម្រើការជា អភិបាលក្រុងញូវយ៉ក៣អាណត្តិ។ លោកធ្លាប់ជាសមាជិកគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ក៏ដូចជាបេក្ខភាពសេរី មិនស្ថិតនៅក្នុងគណបក្សណាមួយ។
ជាមួយនឹងកេរ្តិ៍មានបានរបស់លោក មហាសេដ្ឋី Bloomberg ក៏ដូចជាបទពិសោធ នៅក្នុងការដឹកនាំនយោបាយ និងបណ្តាញផ្សព្វផ្សាយល្បីល្បាញលើពិភពលោកក្នុងការបោះឆ្នោតឆ្នាំ២០២០ លោកត្រូវបាន គេចាត់ទុកថា ជាបេក្ខភាពប្រជែងស្មើភាពជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដែល ជាមហាសេដ្ឋីដូចគ្នា។ រយៈពេលកន្លង មកនេះ លោក Bloomberg បានរិះគន់ យ៉ាងខ្លាំងដល់គោលនយោបាយដឹកនាំ របស់លោក ត្រំា។ នៅពេលនេះ លោក បានចំណាយប្រាក់ដល់ទៅ ៨០លាន ដុល្លារជួយដល់គណបក្សប្រជាធិបតេយ្យឲ្យទទួលបានសំឡេងភាគច្រើន ក្នុងរដ្ឋ សភា និង២០លានដុល្លារនៅក្នុងព្រឹទ្ធ សភាមកវិញ។
បច្ចុប្បន្នគណបក្សសាធារណរដ្ឋកំពុងតែគ្រប់គ្រងអាសនៈ៥១ ចំណែកគណបក្ស ប្រជាធិបតេយ្យមានសំឡេងគាំទ្រ៤៩។
ជាមួយគ្នានោះដែរ គណបក្សប្រជាធិបតេយ្យកំពុងតែខិតខំដើម្បីទទួលបាន២៣កៅអីនៅក្នុងសភា ដើម្បីក្លាយជាគណបក្សមានសំឡេងភាគច្រើន និងមានប្រៀបនៅក្នុងការអនុម័តគោលនយោបាយផ្សេងៗ។ ប្រសិនបើទទួលបានសំឡេងភាគច្រើននៅក្នុងសភា និងព្រឹទ្ធសភាមែននោះ ម៉្លេះសមគណបក្សប្រជាធិបតេយ្យនឹងមាន ឱកាសក្នុងការតាមដានគោលនយោបាយដឹកនាំរបស់លោក ត្រាំ។
តាមទស្សនាវដ្តី Forbes បានផ្សាយថា បច្ចុប្បន្ន លោក Bloomberg មានទ្រព្យ សម្បត្តិ រហូតដល់ទៅ ៥១,៨ពាន់លាន ដុល្លារ។ លោកបានចំណាយប្រាក់ផ្ទាល់ ខ្លួនជាច្រើន ដើម្បីជំរុញគោលនយោបាយមួយចំនួនដូចជា ដោះស្រាយស្ថានភាពឡើងកម្តៅនៃផែនដីក៏ដូចជាប្រជាពលរដ្ឋស្លាប់ដោយសារកំាភ្លើងនៅអាមេរិក។
នយោបាយរបស់លោកគឺផ្ទុយស្រឡះពីលោកប្រធានាធិបតី ត្រាំ ដែលដកអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុ ក៏ដូចជាគាំទ្រ ការប្រើប្រាស់កំាភ្លើងនៅអាមេរិក៕ ម៉ែវ សាធី