ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាក HiGHLANDER បត់មិនប្រយ័ត្ន ក៏ត្រូវរថយន្ដម៉ាកស៊ីនទ្រីបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដម៉ាក HiGHLANDER បើកបត់មិនប្រយ័ត្នក៏ត្រូវរថយន្ដស៊ីនទ្រីបុកពីចំហៀនបណ្ដាលឲ្យរងការខូចខាតផ្នែកពីចំហៀនយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដស៊ីនទ្រីពណ៌លឿង បានធ្វើដំណើរពីទិសដៅពីត្បូរទៅជើង ពេលដល់ចំណុចកើតហេតុ ក៏បានចុះមកទិញទឹកផឹក ខណៈនោះក៏មានរថយន្ដទំនើងម៉ាក HiGHLANDER ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9309 បានធ្វើដំណើរពីទិសដៅពីត្បូរទៅជើងស្របទិសគ្នាពេលដល់ផ្លូវចំណុចកើតហេតុ ក៏បត់មិនប្រយ័ត្ន ខណៈនោះស្របពេលរថយន្ដស៊ីនទ្រីបើកទៅមុខហើយក៏បានបុកចំពីចំហៀនបណ្ដាលឲ្យរថយន្ដម៉ាក HiGHLANDER រងការខូចខាតផ្នែកខាងស្ដាំនៃទ្វារកព្ចាក់ ខូចខាតយ៉ាងដំណំ ចំណែកឯភាគីទាំងពីរគ្មានរងរបួសទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងកន្លែងកើតហេតុហើយបានសម្រួលភាគីទាំងពីរឲ្យត្រូវគ្នា ដោយខាងរថយន្ដម៉ាកស៊ីនទ្រីបានសងសំណងទៅរថយន្ដម៉ាកHiGHLANDER ចំនួន150$ ដើម្បីបព្ចាប់រឿងនៅនិងកន្លែង៕ ភារ៉ា ដង្កោ


ចែករំលែក៖