ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារផែនការសកម្មភាពកំចាត់មីនខេត្តព្រះសីហនុ សហការជាមួយផ្នែកជំនាញចុះពិនិត្យទីតាំងសំណល់គ្រាប់មួយកន្លែងដែលប្រជាពលរដ្ឋប្រទះឃើញ រួមមានក្បាលគ្រាប់កាំភ្លើងផ្លោង០១គ្រាប់ និងគ្រាប់បែកដៃ០១គ្រាប់ មិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម ។
មន្ត្រីដែលចុះត្រួតពិនិត្យហើយបានយកគ្រាប់ទាំងនោះមករក្សាទុក ដោយបោះបង្គោលហ៊ុំពទ្ធ័នៅចិញ្ចើមផ្លូវជាតិលេខ៤ ជិតស្ពានអូរកំបុត ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មន្ត្រីថ្លែងថា ក្បាលគ្រាប់កាំភ្លើងផ្លោង និងគ្រាប់បែកដៃមិនទាន់ផ្ទុះនេះ បច្ចប្បន្ន មន្ត្រីបានទំនាក់ទំនងទៅកាន់ខាងសុីម៉ាក់ដើម្បីយកទៅកម្ទេចចោលតាមបច្ចេកទេស ៕ ឆ្លាម សមុទ្រ