ខេត្តសៀមរាបៈ តាមប្រភពត័ត៌មានពីប្រជាពលរដ្នបានអោយដឹងនារសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ថា នារីម្នាក់ធ្វើដំណើរតាមរថយន្តក្រុងពីភ្នំពេញទៅប៉ោយប៉ែត មកដល់មុខចំណតរថយន្តក្រុងបុរីសៀងណាំ ខេត្តសៀមរាប ផ្លូវជាតិលេខ០៦ ស្រាប់មានអការមិនសូវស្រួលខ្លួន ត្រូវអ្នកបើកបររថយន្តទំលាក់ចោល រួចបន្ដដំណើរទៅមុខយ៉ាងរំភើយ ដោយមិនខ្វល់ពីសុខទុក្ខនារីនោះឡើយ។
តាមប្រភពព័ត៌មានពីអ្នកលក់មីឆា ដែលឃើញហេតុការណ៍ នៅហ្នឹងកន្លែងបានបញ្ជាក់ថា ជាងមួយម៉ោងហើយ នៅមិនទាន់មានអ្នកជួយសង្គ្រោះនៅឡើយទេ ខណៈពេលនោះគេឃើញមានកម្លាំងនគរបាលសង្កាត់ស្លរក្រាមមកជួយ រហូតដល់ម៉ោងប្រហែល ៥រសៀល ថ្ងៃ ខែ ឆ្នាំដដែល ទើបត្រូវបានគេបញ្ជូនទៅពេទ្យបង្អែកខេត្តសៀមរាប។
មកដល់ពេលនេះ នៅមិនទាន់រកបានព័ត៌មានទាក់ទងអការនារីនោះបានទេ និងមិនទាន់សុំការបំភ្លឺពីអ្នកបើកបររថយន្ដក្រុងនោះនៅឡើយដែរ ៕ ប៊ុនរិទ្ធី