ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ ផឹកស្រាស្រវឹង ធ្វើអត្តឃាតដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់បានធ្វើអត្តឃាត(ចងក)ខ្លួនឯង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ថាវ ថាត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វើស្រែ មានកូន ៤នាក់ ស្រី១ ប្រុស ៣នាក់ នៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ មី កុត ភេទស្រី អាយុ ៣៤ឆ្នាំ(ត្រូវជាកូនបង្កើត)បានបំភ្លឺប្រាប់ថាៈ ឪពុករបស់គាត់ជាមនុស្សញៀនស្រា កន្លងមកឲ្យតែស្រវឹងស្រាម្ដងៗ តែងតែរត់ទៅចងកខ្លួនឯង ចំនួន ៣ដងមកហើយ តែនាងខ្ញុំ និងម្ដាយតាមទាន់រហូត នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៦ គាត់ត្រឡប់មកពីលើកទ្រូ វិញ គាត់បានសុំលុយនាងខ្ញុំ មួយពាន់រៀល តែខ្ញុំឲ្យប្រាំរយរៀល គាត់ក៏ទៅផឹកស្រាសអស់ ហើយត្រឡប់មកផ្ទះវិញ នាងខ្ញុំបានដួសបាយហូបជាមួយគាត់ ហូបបាយរួចគាត់ឡើងដេកលើគ្រែ ចំណែកនាងខ្ញុំទៅរកច្រូតស្មៅឲ្យគោស៊ី លុះដល់ម៉ោងប្រហែល ៩ នាងខ្ញុំត្រឡប់មកវិញ ឃើញទ្វារផ្ទះបិទជិតពីក្នុង នាងខ្ញុំបានលួចមើលពីក្រោមផ្ទះមិនឃើញមានអ្វីទេ ក៏ស្រែកហៅឪពុកនាងខ្ញុំ តែមិនលឺឆ្លើយ នាងខ្ញុំបានឡើងទៅលើផ្ទះធាក់ទម្លាយទ្វារ ស្រាប់តែឃើញឪពុកនាងខ្ញុំចងក និងក្រមាទៅនឹងធ្នឹមផ្ទះខាងលើ នាងខ្ញុំបានស្រែកហៅឲ្យអ្នកជិតខាងឲ្យជួយ តែមិនដឹងឪពុកនាងខ្ញុំស្លាប់ពីពេលណានោះទេ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាលដូង និងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពជនរងគ្រោះ បានធ្វើអត្តឃាត(ចងក)ដោយខ្លួនឯង និងក្រមា ពណ៌ស លាយក្រហម និងតក្រមា ១ទៀត ពណ៌ក្រហម លាយស ខៀវ ចងទៅនឹងធ្នឹមផ្ទះខាងលើលក្ខណៈស្ទើរ ឈរ អង្គុយ សាកសព ត្រូវបានសមត្ថកិច្ចស្រាយយកក្រមាដែលរុំព័ទ្ធបំពង់ក ចេញ ឃើញមានស្នាមជាំជុំវិញក ចំនួន ១កន្លែង មានទឹកសថ្លានៅចុងលឹង្គ និងមានចេញលាមកតាមរន្ធទ្វារធំរបស់សាកសព ។

ក្រៅពីស្លាកស្នាមខាងលើ សមត្ថកិច្ចជំនាញពិនិត្យពុំឃើញមានអ្វីទៀតឡើយ ។

តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុ អាចឲ្យសន្និដ្ឋានបានថាៈ ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

មូលហេតុ ស្រវឹងស្រា សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖