ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់ ភ្លៀងផ្គររន្ទះបាញ់ សម្លាប់អ្នកឃ្វាលគោ៣នាក់ និងរលំផ្ទះ១០ខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឱ្យដឹងថា នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ស្លាប់មនុស្យ៣នាក់ នៅវាលខាងលិចឈៀងខាងត្បូងទីរួមស្រុក ភ្នំស្រុកចំងាយ2000ម៉ែត្រ ម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមូលហេតុទៅឃ្វាលគោ ខណៈជនរងគ្រោះរត់ទៅជ្រកទឹកភ្លៀងក្នុងខ្ទមស្រែ ។

ជនរងគ្រោះ ឈ្មោះម៉ក់ យឿយ ប្រុស អាយុ58ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, ឈ្មោះព្រឺល ឆេង ប្រុស អាយុ44ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងឈ្មោះមឿន សាម៉េត ប្រុស អាយុ43ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

រីឯខ្យល់កន្ត្រាក់កើតឡើងនៅភូមិគោកតាសុខ ឃុំពន្លៃ បណ្តាលឲ្យរបើកខូចខាតផ្ទះ១០ខ្នង ៕ សំ វិច្ឆិកា


ចែករំលែក៖