ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់លើសំណុំរឿង០២ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង០៨និង៣០ នាទីព្រឹក ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកមិញ មានពាក់ព័ន្ធចំនួន០២ ករណីផ្សេងគ្នា ដោយក្នុងនោះករណីទី១/ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ និងករណីលួចម៉ូតូ មួយករណី ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយសហការនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផង ពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបអោយទាន់ពេលវេលា ៕ តុង សីហា