ភ្នំពេញ៖ រថយន្តឡិចស៊ីសRX400H មួយគ្រឿង ដោយសង្ស័យ អ្នកបើកបរ ស្រវឹងស្រា បានបើករថយន្ត បោះពួយក្នុងល្បឿនលឿន បានជ្រុលទៅបុក របងដីឡូត៌មួយកន្លែងបណ្ដាលឲ្យ រងការខូចខាត រថយន្តយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ ផ្លូវជាតិលេខ២ កែងនឹង ផ្លូវ៦០ម៉ែត្រ ភូមិព្រែកហូរខាងលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញ បុរសម្នាក់វ័យប្រហែលជាង៣០ឆ្នាំ បានបើករថយន្តម៉ាក លុចស៊ិស RX400H ពណ៌ស្ករ អត់មានស្លាកលេខ បានធ្វើធ្វើដំណើរតាម ៦០ម៉ែត្រ ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿនព្រមទាំងស្រវឹងផងនោះ ខណៈមកដល់ចំនុចកើតហេតុ អ្នកបើកបរ បានបួងចង្កូតបត់ស្តាំឡើងទៅផ្លូវជាតិលេខ២ តែដោយសារតែ រថយន្តលឿនហើយអ្នកបើកបរស្រវឹងផងនោះ ទើបបួងចង្កូតមិនទាន់ ក៏បណ្តាលឲ្យរថយន្តជ្រុលទៅបុកនឹងរបងដីឡូត៌មួយកន្លែង បណ្ដាលរងការខូចខាត ធ្លុះទៅម្ខាង ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតខ្ទេចខ្ទីខ្ទេចផ្នែកខាងមុខស្ទើតែទាំងស្រុង និងធ្វើឲ្យអ្នកបើកបរ របួសដៃបន្តិចបន្តួច ត្រូវបានសាច់ញាតិដឹកយកព្យាបាលរបួសនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ ឃើញមានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ រួចហើយទំនាក់ទំនងហៅខាងជំនាញ ឲ្យមកស្ទូចយករថយន្តបង្ករទៅរក្សារទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ៕សុខាសែនជ័យ