ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបបានឈើរបស់ឈ្មួញ ឈឿង សក្ក័ ពេលនេះជ្រុះបាត់អស់ខ្លះ នៅសល់១០ដុំ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍មកថា រថយន្ដដឹក ឈើ របស់មេឈ្មួញឈ្មោះ ឈឿង សក្ក័ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនចេញ ពីតំបន់ នគរបាលរ:ការពារព្រំដែនគោកលេខ៧០២ ក្រោមការគ្រប់គ្រងរបស់លោកវរ:សេនីយ៍ឯក គង់ សុខាន់ ឆ្ពោះទៅទីរួមស្រុកអន្លង់វែង ត្រូវបានសមត្ថកិច្ចអន្លង់វែងបង្ក្រាបបាន និងបញ្ជូនទៅរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅថ្មីៗនេះ ល្បីថា បាត់ឈើអស់ជាងពាក់កណ្ដាល នៅសល់តែ១០ដុំ ។

ប្រភពច្បាស់ការបានបង្ហើបឲ្យដឹងថា ចំនួន ឈើដែលដឹកចេញពីតំបន់ នគរបាលវរ:ការពារព្រំដែនគោកលេខ៧០២ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅថ្មីៗ មានចំនួន២៦ដុំ ជាប្រភេទឈើនាងនួន មានមុខកាត់ធំៗ ពោលគឺពេញរថយន្ដ ដល់ដំបូល តែម្ដង ដែលមេឈ្មួញទិញអស់ចំនួនពីរពាន់ប្រាំរយដុល្លារ ២៥០០$។

សមត្ថកិច្ចបានបញ្ជាក់ថា ពេលដេញប្រមាញ់តាមរថយន្ដដឹកឈើនោះ ពិតជាមានឈើពេញរថយន្ដមែន តែមកដលើចំណុចភូមិអូសាម៉រ ឃុំត្រពាំងតៅ បានរត់ចូលផ្ទះ ឈ្មោះ ណែម រួចទាញឈើចេញពីរថយន្ដដាក់នៅនឹងផ្ទះឈ្មោះ ណែម ខ្លះ រួចបន្ដបើករថយន្ដ រត់ចេញគេចខ្លួន ពេលបង្ក្រាបបានមានឈើចំនួន១២ដុំ ដល់ពេលយកទៅរក្សាទុក នៅសង្កា់រដ្ឋបាលព្រៃឈើអន្លង់វែង ត្រូវមេព្រៃអន្លង់វែង ស៊ីដាច់បាត់អស់ឈើពីរដុំធំៗទៀត នៅសល់តែក្នុងរបាយការណ៍រដ្ឋបាលព្រៃឈើតែ១០ដុំប៉ុណ្ណោះ។

លោកអ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យបានឲ្យដឹងតាមទូរសព្ទ័ថា ក្នុងរបាយការណ៍មានតែចំនួន១០ដុំ ស្មើ៣ផ្លានកន្លះទេ ដែលចំនួនឈើនេះ សមត្ថកិច្ចថា មានចំនួន១២ដុំ រីឯប្រភព បានបង្ហើបថា ចំនួនឈើពិតប្រកដដែលបានដឹកចេញពីអូស្មាច់ចំនួន២៦ដុំ ជាប្រភេទឈើប្រណីតប្រភេទ នាងនួន ៕ ប៉ែន នួន


ចែករំលែក៖