ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង សម្ពោធសមិទ្ធផលវត្តតុំ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ៖ លោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា : បើមិនមានថ្ងៃរំដោះ៧ មករា ១៩៧៩ ក៏មិនមានកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ឆ្នាំ១៩៩១ ប្រទេសក៏គ្មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ ។

លោកនាយឧត្ដមសេនីយ៍ ថ្លែងដូច្នេះក្នុងពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលវត្តតុំ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធនៅក្រុងដូនកែវ ខេត្តតាកែវ ព្រឹកថ្ងៃទី២៥ ខែតុលា ។

លោកនាយឧត្ដមសេនីយ៍បន្តថា: សម្ដេចតេជោ សែន ជាវីរៈជនស្នេហាជាតិ តស៊ូជម្នះគ្រប់ឧបសគ្កយកជីវិតធ្វើជាដើមទុនរំដោះជាតិ មាតុ ភូមិរួចផុតពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។ សម្ដេចជាស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ។ ដោយសារនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចតេ ជោ បញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុង ដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅរកត្រើយសុខសន្តិភាពនាំមកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បោះឆ្នោតត្រឹមត្រូវ និងការអភិវឌ្ឍដូចសព្វថ្ងៃ ។

ជ័យជម្នះនេះបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់លើការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈក្នុងរយៈពេលជិត៤០ ឆ្នាំ កន្លងសម្រេចបានសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្ត ជូនជាតិមានសមត្ថភាពគ្រប់គ្រាន់ដឹក នាំប្រទេសសម្រេចបានជោគជ័យធំៗជាបន្តទៀត ។

លោកនាយឧត្ដមសេនីយ៍ជម្រាបជូនពីបេសកកម្មថ្មីៗនេះ របស់សម្ដេចតេជោ រយៈ ពេលជាងមួយសប្តាហ៍ ក្នុងបីប្រទេស គឺនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (AS EM) លើកទី១២ ការបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុង អីស្តានប៊ុល ប្រទេសទួរគី និងចូលរួមកិច្ចប្រជុំកំពូល អ្នកដឹក នាំលើកទី១ នៅក្រុងហ្សឺណែវ ប្រទេសស្វីស បញ្ចប់ដោយលទ្ធផលផ្លែ ផ្កា យ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ។

បេសកកម្មការទូតនៅឆាកអន្តរជាតិ របស់សម្តេចតេជោ ធ្វើឲ្យកម្ពុជាមានតួនាទីកាន់តែខ្លាំងទាំងកម្រិតទ្វេ ភាគី តំបន់ និងអន្តរជាតិ ។ ទស្សនកិច្ចរបស់សម្តេចតេជោ ទៅបីប្រទេស ២ ទ្វីបនេះ ទទួលផលជាច្រើនសម្រាប់ជាតិលើឆាកអន្តរជាតិ ពិសេសការទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ជារដ្ឋា ភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ប្រជាពលរដ្ឋគំាទ្រ ជម្រុញការគៀងគរវិនិយោគ និងការពង្រីក តួនាទីរបស់ខ្លួនលើឆាកអន្តរជាតិ ។

ក្នុងរដូវនៃបុណ្យកឋិនទាន លោកនាយឧត្ដមសេនីយ៍ហ៊ីង ប៊ុនហៀង និងលោកស្រី តំណាងដ៏ខ្ពស់ខ្ពស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែទៅ៥វត្ត មានវត្តតុំ ស្ថិតនៅខេត្តតាកែវ វត្តត្រពាំងវែងខេត្តកំពង់ស្ពឺ វត្តវិហារត្រាញ់ វត្តក្រពើហារ និងវត្តអង្គជុំ ភ្នំចចក ស្ថិតនៅខេត្តកណ្ដាល ព្រម ទាំងនាំបច្ច័យសង្កត់ត្រ័យ ៨០ លានរៀល បន្តកសាងសមិទ្ធផលនានាក្នុងវត្ត ។ វត្តតុំ ប្រគេនបច្ច័យ ១០០ លានរៀល ព្រមទាំងចែកក្រណាត់ស និងថវិកាជូនយាយជី តាជី គណ:កម្មការវត្តក្រុមយុវជនកាកបាទក្រហមកាយរិទ្ធសិស្សានុសិស្សលោក គ្រូ អ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់កម្លាំងសមត្ថកិច្ចផងដែរ ៕


ចែករំលែក៖