ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជួប​តំណាងក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD ដែលជាក្រុមបង្កើតថាមពលអគ្គិសនី

ចែករំលែក៖

ភ្នំពេញ​៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យ​តំណាងក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD ដែលជាក្រុមបង្កើតថាមពលអគ្គិសនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការ វិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី។

លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ បញ្ជាក់​ថា​ នៅក្នុងឱកាសជួបពិភាក្សានេះ តំណាងក្រុមហ៊ុនបានគោរពជូនលោករដ្ឋមន្រ្តី សាយ សំអាល់ អំពីគោលដៅ និងលទ្ធភាពរបស់ក្រុមហ៊ុន ដែលអាចបង្កើតថាមពលអគ្គិសនីដោយការច្នៃសំណល់ ថាមពលអគ្គិសនីដោយកង្ហារខ្យល់ ថាមពលអគ្គិសនីដោយជីវឧស្ម័ន ថាមពលអគ្គិសនីដោយជីវម៉ាស់ជាដើម។

ទន្ទឹមនឹងនេះភាគី ក្រុមហ៊ុនក៏បានលើកឡើងអំពីការដុតសំរាម ដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធានដែលមានការគិតគូរពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំណុចសូន្យ ចំពោះផលប៉ះពាល់ឧស្ម័នបញ្ចេញចោលទៅបរិយាកាស។

ក្រសួងបរិស្ថាន មិនទាន់សម្រេចយ៉ាងណាឡើយចំពោះសំណើនេះដោយទុកពេលធ្វើការសិក្សាឱ្យបានលម្អិតជាមុនសិន៕ ចេស្តា


ចែករំលែក៖