ព័ត៌មានទាន់ហេតុការណ៍៖

បម្រុងជិះម៉ូតូគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ សមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ព្យាយាមជិះម៉ូតូរត់គេចពីកម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌសែនសុខ ខណៈដែលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបានទាំង២នាក់ និងរកឃើញមាននូវសារធាតុញៀនដោយខុសច្បាប់ផងដែរ ។

ប្រតិបត្តិការដាក់គោកលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃ ថ្ងៃទី២៦ខែតុលាឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យុវជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ស៊ូន ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករ ស្នាក់នៅក្នុងឃ្លាំងការ៉ូ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ; និងទី២-ឈ្មោះ នេន អឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករ ស្នាក់នៅក្នុងឃ្លាំងការ៉ូ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារៈដកហូត ៖ក្រាមសថ្លា០១កូនថង់តូច និងម៉ូតចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ពាក់ស្លាកលេខភ្នំពេញ1BI-4290 ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចកើតហេតុខាងលើ ស្រាប់តែពេលនោះប្រទះឃើញជនសង្ស័យចំនួន២នាក់ កំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នាមកដល់គោលដៅហើយប្រុងបត់ត្រលប់ក្រោយវិញ ភ្លាមនោះដោយមានការសង្ស័យកម្លាំងល្បាតក៏បានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញនូវសារធាតុញៀនដោយខុសច្បាប់នៅជាប់និងខ្លួន រួចកម្លាំងបាននាំខ្លួនជនសង្ស័យទាំង២នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕តុង សីហា


ចែករំលែក៖