ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់មួយ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកមកកៀរម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូនៅកណ្តាលផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងមុខសាលាក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាងហុងដា សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១D-១៥៦៥ ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបើកយ៉ាងលឿនធ្វើដំណើរក្នុងទិសដៅស្របគ្នា ពេលមដល់ចំណុចកើតហេតុ ស្រាប់តែមមកកៀរម៉ូតូរងគ្រោះពីចំហៀង បណ្តាលឲ្យម៉ូតូរងគ្រោះដួលបោកទៅនឹងផ្លូវជាតិសន្លប់ស្តូកស្តឹងតែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកសង្រ្គោះទៅមន្ទីរពេទ្យ ចំណែកឯករថយន្តបង្កបានបើករត់គេចបាត់ស្រម៉ោលតែម្តង ។ ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសារកើតហេតុភ្លាមប្រជាពលរដ្ឋបានដឹកទៅសង្រ្គោះភា្លមនៅមន្ទីរពេទ្យ ៕ ចន្ថា