ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋម្ចាស់ដីពិតប្រាកដអំពាវឲ្យឈ្មួញម្ចាស់ដីក្លែងក្លាយចូលមកដោះស្រាយបញ្ចប់ជម្លោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ ឈរកាន់រូបសម្តេច ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែននៅមុខទីតាំងដីភូមិ និងផ្ទះរបស់ពួកគាត់ដើម្បីទាមទាររកយុត្តិធម៌បន្ទាប់ពីមានឈ្មួញដីក្លែងក្លាយ យកដីរបស់ពួកគាត់ទៅលក់ឲ្យពលរដ្ឋផ្សេងចំនួន៣៧គ្រួសារ យកលុយគេអស់ហើយអត់មានដីឲ្យគេ ហើយបែរជាមកប្តឹងពួកគាត់ដែលជាម្ចាស់ដីទៅវិញ ធ្វើឲ្យពួកគាត់ដែលជាម្ចាស់ដី រងទុក្ខ នឹងបណ្តឹងរបស់ឈ្មួញដីក្លែងក្លាយ ឡើងចុះតុលាការមិនចប់មិនហើយនោះឡើយ ។ ការស្នើសុំរបស់ពលរដ្ឋទាំងនេះ គឺធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ធ្វើឡើង នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

លោកអ៊ុំ ឈ្មោះ ជៀម ហៃ តំណាងម្ចាស់ដីជាង១០គ្រួសារបានប្រាប់នៅចំពោះមុខអ្នកសារព័ត៌មានថា ពួកគាត់ទាំងអស់គ្នាបានរងគ្រោះរាប់ឆ្នាំមកហើយ បន្ទាប់ពីឈ្មួញដីម្នាក់ឈ្មោះ អៀរ គុយម៉ុង បានយកដីរបស់ពួកគាត់ ដែលមានទំហំប្រមាណជា ៥៧,៩៥៣ ម៉ែត្រការ៉េ យកទៅលក់ឲ្យអ្នកផ្សេងចំនួ៣៧គ្រួសារ ដែលពលរដ្ឋទាំងនោះ គាត់អត់បានដឹងច្បាស់លាស់ថា ដីទាំងនោះ ជាដីរបស់អ្នកណាពិតប្រាកដផង ។

លោក អ៊ុំ ជៀម ហៃ បានប្រាប់ទៀតថា ដីរបស់គាត់ខាងលើ គឺគាត់បានលក់ឲ្យម្ចាស់តែមួយគត់ គឺ លោកលី ផេង ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់កាប់ដីទាំងមូលនេះ ចំពោះ ឈ្មួញដីអៀរ គុយម៉ុង គឺមិនមែនជាម្ចាស់ដីនោះទេ ហើយចំពោះពលរដ្ឋដែលទិញដី ពីឈ្មួញអៀ គុយម៉ុងនោះ គឺជាដីខ្យល់ ។

ចំពោះបញ្ហាទំនាស់ដីនេះ ភាគីម្ចាស់ដី លីផេង និង ឈ្មួញដីក្លែងក្លាយ អៀ គុយម៉ុង ក៍បានប្តឹងផ្តល់គ្នា ទៅវិញទៅមកតាំពីខេត្ត រហូតដល់តុលាការាជធានីភ្នំពេញ ហើយនៅពេលនេះ តុលាការាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចឲ្យ លោក លី ផេង ជាម្ចាស់ដីពិតប្រាកដក្នុងទំហំ៥៧,៩៥៣ ម៉ែត្រការ៉េ ដែលទិញពីលោកជៀម ហៃ តំណាងម្ចាស់ដីជាង១០គ្រួសារ ។

លោកជៀម ហៃ បានអំពាវនាវ ឲ្យលោកអៀ គុយម៉ុង ដែលជាឈ្មួញដី ចូលមកដោះស្រាយ ដល់ពលរដ្ឋចំនួន៣៧គ្រួសារ ដែលលោក អៀគុយម៉ុង រៀបដីខ្យល់លក់ឲ្យពួកគាត់ ។ ហើយចំពោះពលរដ្ឋទាំង៣៧គ្រួសារ រងគ្រោះចាញ់បោកអៀ គុយម៉ុង ត្រូវហៅអៀ គុយម៉ុងមកដោះស្រាយទើបរឿងនេះអាចចប់បាន បើមករករឿងពួកគាត់ទាំង១៧គ្រួសារនោះ គឺទំនាស់នេះ មិនចប់នោះទេ ។ ព្រោះពួកគាត់ជាង១០គ្រួសារនេះមិនបាន លក់ដីឲ្យលោកអៀ គុយម៉ុងនោះទេ ៕ ចន្ថា


ចែករំលែក៖