ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តប៉ៃលិនប្រើកម្លាំងជំនាញយកគ្រឿងចក្រ បន្តរុះរើសំយាបផ្ទះប្រជាពលរដ្ឋ ដែលសាងសង់លើចំណីផ្លូវ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ លោក ផាន់ ចាន់ធុលអភិបាល ខេត្តប៉ៃលិន បានដាក់វិធានការក្តៅ និងបន្ត រុះរើសំយាបផ្ទះប្រជាពលរដ្ឋណា ដែលសាងសង់នៅលើចំណីផ្លូវ មិនថាផ្លូវលំ ឬផ្លូវជាតិនោះឡើយ ។ បើទោះបីជាមានប្លង់កម្មសិទ្ធិ កាន់កាប់ជាយូរមកហើយក៏ដោយ ក៏អាជ្ញាធរមានសិទ្ធិកាត់ និងរុះរើសំយាបផ្ទះបានដែរ ខណ:ប្លង់ខ្លះសង្ស័យមានការឃុបឃិតរវាងម្ចាស់ដី នឹងមន្រ្តីជំនាញ ។

លោកអភិបាលខេត្តបានថ្លែងដូចនេះ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ដែលមានប្រវែងជិត១គីឡូម៉ែត្រ ខណ:ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅសងខាងផ្លូវខាងលើ មានការអាក់អន់ស្រពន់ចិត្ត ដោយសារការធ្វើផ្លូវនេះ ប៉ះពាល់ដល់ដីផ្ទះរបស់គាត់ ព្រោះពួកគាត់មានប្លង់កម្មសិទ្ធិរួចហើយក៏ដោយ ។ តែការជួសជុលនិងស្ថាបនាផ្លូវខាងលើនេះ មិនមានបញ្ហាចម្រូងចម្រះឲ្យធំដុំនោះទេ ដោយពួកគាត់មិនហ៊ាននាំគ្នាតវ៉ា ។

លោកបានបន្តទៀតថា ការធ្វើផ្លូវដោយកាត់ដីចំណីផ្លូវនេះ គឺធ្វើតាមច្បាប់ បើសិនជាប្រជាពលរដ្ឋណាមានប្លង់កម្មសិទ្ធិចេញដោយមន្រ្តីជំនាញ ហើយមានការរុះរើប៉ះ លោកនឹងបន្តសើរើប្លង់កម្មសិទ្ធិនោះសារជាថ្មីឡើងវិញ ប្រហែលជាកាលពីមុនប្រជាពលរដ្ឋសូកលុយកាក់ឲ្យគេ ទើបខាងជំ នាញធ្វើឲ្យ តែពេលនេះមិនអាចទៅរួចនោះទេ ។ ការសាងសង់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំ ណើររបស់បងប្អូនប្រជាពលរដ្ឋ ជាការលំអសោភ័ណភាពទីក្រុងប៉ៃលិន ធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកកំសាន្តខេត្តប៉ៃលិន កាន់តែច្រើនកុះករ ។

ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមួយចំនួនបានបង្ហើបឲ្យដឹងទាំការភ័យខ្លាចថា ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ទន់ខ្សោយមិនដឹងច្បាប់ទម្លាប់អ្វីនោះទេ ដោយពឹងផ្អែកតែទៅលើអា ជ្ញាធរ ជាពិសេសភូមិឃុំ និងខាងសុរិយោដី ដើម្បីចេញប្លង់កម្មសិទ្ធិស្របច្បាប់ក្នុងការ រស់នៅជួបជុំក្រុមគ្រួសារ ។ តែបើអាជ្ញាធរ ត្រូវការអភិវឌ្ឍន៍ផ្លូវហើយ ពួកគាត់ក៏មិនយ៉ាងតវ៉ាដែរ ៕ ស សារ៉េត


ចែករំលែក៖