ព័ត៌មានទាន់ហេតុការណ៍៖

យកដែកគំរាមយកលុយបងជក់ថ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ ដោយសារអត់លុយជក់ថ្នាំញៀន ទើបយកដែកចុងស្រួច មកគំរាមបងបង្កើតយកលុយ តែបងមិនឲ្យ ហើយប្តឹងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី៣០ តុលា ២០១៨ ចំណុចផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័ឈ្មោះ ទន ផានិត ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរនិងទីលំនៅ មិនពិត ស្នាក់នៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនរងគ្រោះ ឈ្មោះ ទន សុខណាក់ ភេទស្រី អាយុ៣០ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវជាបងបង្តើតជនសង្ស័យ។

ជនរងគ្រោះបានឲ្យដឹងថា​ នៅវេលាម៉ោង១និង៣០នាទីរំលង អធ្រាត្រ ជនសង្ស័យបានមកដល់ផ្ទះគាត់ដោយគំរាមយកលុយដើម្បីទៅទិញថ្នាំញៀនជក់តែពេលនោះគាត់មិនព្រ​មឲ្យជនសង្ស័យ ក៏យកដែកចុងស្រួចមកដេញចាក់តែគាត់គេចខ្លួនរួច ។

ជនរងគ្រោះបានបន្តថា​ លុះព្រឹកឡើងថ្ងៃទី៣០ ​ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានមកម្តងទៀត ទើបរួបគាត់ប្តឹងសម្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។

ជនរងគ្រោះបានបន្តថា​ ជនសង្ស័យជាមនុស្សញៀនថ្នាំហើយ ក៏ធ្លាប់ចូលមណ្ឌលកែប្រែឱកាសម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាក់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖