ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រដែលចោរលួច៣ថ្ងៃ ពេលនេះម្ចាស់រកឃើញនិងប្ដឹងសមត្ថកិច្ចដាក់ខ្នោះ បញ្ជូនទៅព្រហ្មទណ្ឌក្រុង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយករថយន្តមួយគ្រឿងបានសម្រេច និងរក្សាទុក ដោះដូរស្លាកលេខ ព្រមទាំងប្ដូរពណ៌ អស់រយៈពេល៣ថ្ងៃ ឥឡូវម្ចាស់តាមរកឃើញនៅទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឡោមព័ទ្ធចាប់បានជនសង្ស័យផងដែរ បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅវេលាម៉ោង៧ និង៣០នាទីយប់៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវព្រះនរោត្ដម ( ទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ) ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបង្កបានឲ្យដឹងថា រថយន្តរបស់ជនរងគ្រោះម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5759 ត្រូវជនសង្ស័យលួចយកនៅវេលាម៉ោង៣ជិតភ្លឺឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រង់ចណុចមុខផ្ទះជនរងគ្រោះ ដែលស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។លុះមកដល់នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក៏ប្រទះឃើញរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅដែលបិទស្កុតពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2.AH 1637 ជាស្លាកលេខក្លែងក្លាយ ចតទុកចោលនៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវព្រះនរោត្ដម ( ទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ) សង្ស័យដូចនេះ គាត់ក៏យកតេឡេ រថយន្តចុចសាកមើលស្រាប់រថយន្តនោះលោតភ្លើងសញ្ញា ។ភ្លាមនោះគាត់ក៏យកកូនសោទៅចាក់ទ្វារររថយន្តគឺប្រាកដណាស់ជារថយន្តរបស់គាត់ ទើបប្ដឹងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើ រួចឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ភ្លាមៗផងដែរ។

ក្រោយកើតហេតុ សម្ថកិច្ចមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖