ព័ត៌មានទាន់ហេតុការណ៍៖

គូប្រជែងចាស់របស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០

ចែករំលែក៖

នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ មិនខុស អ្វីពីឆ្នាំ២០១៦ នោះឡើយ ដោយគូប្រជែងនាពេលខាងមុខគឺជាការប្រជែងគ្នារវាង ប្រធានាធិបតី ដូណាល់ ត្រាំ នឹងលោកស្រី ហុីលឡារី គ្លីនតុន ដដែល។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Recode កាលពីពេលថ្មីៗនេះ អ្នកសារព័ត៌មានបានសួរលោកស្រី ហីល ឡារី គ្លីនតុន ថា តើលោកស្រីនឹងចូលរួមប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីដែរឬទេ? លោកស្រីបានឆ្លើយថា «ទេ, ទេ»។ អ្នកសារព័ត៌មានក៏បានសួរសាជាថ្មី ហើយ លោកស្រីក៏បានបញ្ជាក់ថា «ខ្ញុំក៏ចងក្លាយជាប្រធានាធិបតីដែរ ខ្ញុំគិតថាក្តីសង្ឃឹម របស់យើង គឺចង់បានប្រធានាធិបតីមកពី គណបក្សប្រជាធិបតេយ្យ ដែលចូលទៅ កាន់សេតវិមានដឹកនាំអាមេរិកនៅខែមករា ឆ្នាំ២០២១ ដោយមានការងារជាច្រើនត្រូវ ធ្វើ»។

លោកស្រី ហុីលឡារី គ្លីនតុន បាន បញ្ជាក់ទៀតថា លោកស្រីមិនទាន់គិត ដល់រឿងនោះឡើយ រហូតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅថ្ងៃទី៦ ខែ វិច្ឆិកា ខាងមុខបានបញ្ចប់។ លោកស្រីក៏ កំពុងរង់ចាំថា តើមានរឿងអ្វីកើតឡើងជា បន្តទៀត។

បញ្ហាឈរឈ្មោះជាបេក្ខភាពប្រធានា ធិបតីលើកទី៣ មិនមែនជាបញ្ហាធំសម្រាប់លោកស្រីនោះឡើយ ប៉ុន្តែអ្វីដែលសំខាន់ នោះគឺ ការបោះឆ្នោតឆ្នាំ២០២០ លោក ស្រីមានអាយុ៧៣ឆ្នាំទៅហើយ និងបញ្ហា សុខភាព។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា បេក្ខភាពគណបក្សប្រជាធិបតេយ្យនា ពេលនេះគឺមាន តែ២រូបប៉ុណ្ណោះ ដែលល េចធ្លោជាងគេ ក្នុងនោះមានមហាសេដ្ឋី Bloomberg ដែលមានបទពិសោធន៍ដឹកនាំ នយោបាយ ព្រមជាមួយលោកស្រី ហុីល ឡារី គ្លីនតុន៕ ម៉ែវ សាធី


ចែករំលែក៖