ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ យកកាំបិតប៉័ងតោកាប់ខ្លួនឯងមិនដឹងមូលហេតុ បណ្ដាលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានយកកាំបិតប៉័ងតោ កាប់មកលើខ្លួនឯងជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ នៅភោជនីយដ្ឋានជីនសៀន ស្ថិតនៅតាមបណ្តោយផ្លូវ ២១៤ ក្នុងសង្កាត់បេងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១  ខែវិច្ឆិកា ឆ្នាំ២០១៨ ។

បើតាមប្រភពព័ត៌មានពីចុងភៅក្នុងភោជនីយដ្ឋានខាងលើបានប្រាប់ឲ្យដឹងថា បុរសជនជាតិចិន ដែលបានចាក់ខ្លួនឯងជាច្រើនកាំបិតនេះ ជាភ្ញៀវចូលមកហាងភោជនីយដ្ឋាន ។ មួយសន្ទុះក្រោយមក ក៏បានយកកាំបិតប៉័ងតោ កាប់ខ្លួនឯងជាច្រើនកាំបិត រួចក៏បានយកកាំបិតចុងស្រួចចាក់លើខ្លួនទៀត បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈនេះសមត្ថកិច្ចកំពុងតែអន្តរាគមន៍ ។

ចំណែកឯបុរសជាជនជាតិចិន កំពុងតែសម្ងំនៅក្នុងភោជនីយដ្ឋាន ៕ ស រស្មី


ចែករំលែក៖