ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលស្រុកពេជ្រាដាបានឃាត់ខ្លួនបុរសម្នាក់ ដែលបានបង្ហោះរូបភាពនារីរងគ្រោះអាក្រាតល្វែងក្រោម ភ្ជាប់ដោយពាក្យអង្វរដល់គ្រួសារនាងកុំបំបែកពួកគេទៀតអី… ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមកាលពីដើមសប្តាហ៍នេះ ។
ការឃាត់ខ្លួនជនសង្ស័យ ដែលបង្ហោះរូបនារីរគ្រោះនោះបានធ្វើឡើងនៅរសៀលថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្នុងស្រុកពេជ្រាដាតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា «ដោយដោយយោងតាមការស៊ើបអង្គេតយ៉ាងយកចិត្តទុកដាក់ និងមានការឯកភាពពីតំណាងអយ្យការសាលាដំបូងខេត្ត ទើបនគរបាលស្រុកពេជ្រាដាសម្រេចឃាត់ខ្លួនបុរសនោះបាន ។
ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះឈ្មោះ ម៉ីន សុក្រៃ អាយុ២៣ឆ្នាំ ជនជាតិចាម រស់នៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ដែលជាអតីតជាគូដណ្តឹងនឹងនារីរងគ្រោះ ដែលមានវ័យទើប១៨ឆ្នាំ ។
ប្រភពបានឲ្យដឹងថា ជនសង្ស័យពិតជាបានចាប់នារីរងគ្រោះថតប្រាដកមែន ហើយគំរាមបង្ហោះរូបលើបណ្តាញសង្គមម្តងហើយ តែនេះជាលើកទីពីរទៀត ។ ពីមុនបានបង្ហោះម្តងហើយដែរ រួចលុបចោលវិញ ដោយមានតម្រុយច្បាស់បែបនេះ ទើបតំណាងអយ្យការសម្រេចឲ្យឃាត់ខ្លួនតែម្តង ដើម្បីអង្កេតបន្ត ។
ប្រភពបន្តថា មូលហេតុ ដែលជនសង្ស័យខាងលើឈានដល់ការប្រព្រឹត្តបង្ហោះរូបភាពអាក្រាតអតីតគូដណ្តឹងបែបបនេះ ដោយសារម្តាយនារីរងគ្រោះ សុំផ្តាច់ពាក្យកូនពីជនខ្លួនវិញ (មិនទាន់ដឹងមូលហេតុ) ធ្វើឲ្យជនសង្ស័យកើតទុក្ខមិនសុខចិត្ត ក៏គំរាមដល់គ្រួសារនារីជាអតិតគូដណ្តឹង បើមិនឲ្យជួបគ្នាវិញទេ គេនឹងបង្ហោះរូបក្នុងហ្វេសប៊ុកឲ្យខ្មាស់មហាជន ។
នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៩ តុលា ២០១៨ មានការភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយបានបង្ហោះនារីវ័យក្មេងម្នាក់ អាក្រាតល្វែងក្រោម មានពាក់អាវយឺតដៃខ្លីពណ៌លឿងទុំ អង្គុយលើក្រណាត់ខ្មៅ លើគុម្ពស្មៅក្នុងសភាពសោកសង្រេង ដោយមានភ្ជាប់ជាមួយពាក្យពេចន៍ «កូនសូមទោស ប៉ានឹងម៉ាកផង ដែលកូនបង្ហោះរូបនេះទៅកូនពិតជាអត់ គាត់មិនបានមែន សូមម៉ាក់ នឹងប៉ាឈប់បំបែកពួកខ្ញុំទៀតទៅ ខ្ញុំសុំអង្វរប៉ា ហើយនឹងម៉ាក ខ្ញុំមានកូនជាមួយគាត់ហើយ កុំបំបែកខ្ញុំអី សុំអង្វរ» ។
ជុំវិញព័ត៌មានខាងលើមិនអាចសុំការបំភ្លឺពីគ្រួសារនារីរងគ្រោះ និងសាម៉ីខ្លួនជនបង្កបានទេ នាព្រឹកថ្ងៃទី១ វិច្ឆិកា ២០១៨នេះ ។
ចំណែកជនបង្ក នឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនាថ្ងៃទី១ វិច្ឆិកា ២០១៨ ដើម្បីចាត់ការតាមច្បាប់៕ ជីវន្ត័