ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនតាមបញ្ជាតុលាកាខេត្តពោធិ៍សាត់ពីបទ ប៉ះពាល់កម្មសិទ្ធិឯកជន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានស្រុកវាលវែង ចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ពីបទៈ ប៉ះពាល់កម្មសិទ្ធិឯកជន ក្នុងនោះកម្លាំងបានឃាត់ខ្លួនបុរសម្នាក់ដើម្បីបញ្ជូន ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង២៩នាទី ថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា ជនត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ឌីវ ខុម ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ករណីនេះ គឺអនុវត្តន៍ឡើងតាម(ដីកាបង្គាប់ឲ្យនាំខ្លួន)លេខ ៩៣ នខ ១៨ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ពីបទៈ (ប៉ះពាល់កម្មសិទ្ធិឯកជន)ចេញដោយលោក អិត សម្ជស្ស ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ជនត្រូវបានកម្លាំងចុះអនុវត្តបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖