ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅភូមិដីក្រហមប្រទះឃើញបុរសម្នាក់ចងកនៅក្នុងរោងចំការដែលគេទុកចោល

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍ការិយាល័ជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា បុរសម្នាក់បែកថ្នាំញៀនបានធ្វើអត្តឃាតចងក ដោយខ្លួនឯង នៅចំណុចរោងចំការមួយក្នុងភូមិដីក្រហម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទី ថ្ងៃសុក្រ ០៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងរោងចំការដែលទុកចោល ជិតសាខាគយខេត្តប៉ៃលិន ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បុរសរងគ្រោះ ឈ្មោះ ឈុន ឡា ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្លាកែត ឃុំស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង (យោងតាមអត្តសញ្ញាណប័ណ្ណ) ។

លោកបានបន្តថា:បច្ចុប្បន្នសាកសពបុរសម្នាក់ខាងលើកំពុងធ្វើកោសល្យវិច័យដោយកម្លាំងការិយាល័យជំនាញនិងកម្លាំងប៉ុស្តីព្រមទាំងគ្រូពេទ្យជំនាញខេត្តប៉ៃលិន,រួចកំពុងតែស្រាវជ្រាវរកសាច់ញាតិរបស់សពផងដែរ,ក្រោយពីបានពិនិត្យរួចគ្រូពេទ្យជំនាញសន្និដ្ឋានថា ជនរងគ្រោះ ពិតជាធ្វើអត្តឃាត ចងកពិតប្រាកដមែន ។ បន្ទាប់ ពីជំនាញបានពិនិត្យរួចរាល់មក សាកសពក៏យកមកបូជានៅវត្តកោងកាង ៕ ស សារ៉េត


ចែករំលែក៖