ព័ត៌មានទាន់ហេតុការណ៍៖

បុសពីរនាក់នាំគ្នាផឹកស៊ីដល់ស្រវឹងទាស់ពាក្យសំដីប្រើកាបិតកាប់គូទំនាស់រួចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសពីរនាក់ផឹកស៊ីជាមួយគ្នា ដល់ស្រវឹង ទាស់ពាក្យសំដីបង្កជម្លោះកើតមានអំពើហិង្សាដោយប្រើកាំបិតដងវែង កាប់ទៅលើគូទំនាស់បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិប៉ក់ពោរ ឃំុប៉ក់ញៃ​ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសល់ ត្រូត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចារាយ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។រីឯជនសង្ស័យឈ្មោះ យឹម ពៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះ ដោយយកកាំបិតដងវែងកាប់ត្រូវចំស្មាខាងធ្វេង១កន្លែង និងចំកំភួនដៃស្ដាំ ១កន្លែង បណ្ដាលឲ្យរងរបួសធ្ងន់ ។

ប្រភពបន្តថា អំពើហិង្សាខាងលើនេះ បណ្តាលមកពីមូលហេតុផឹកស៊ីទាស់ពាក្យសំដីគ្នា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

កម្លាំងសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ហើយជំនាញអធិការដ្ឋាស្រុកកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ជីវ័ន្ត


ចែករំលែក៖