ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់របួសធ្ងន់ បន្ទាប់ពីជិះម៉ូតូគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ ជ្រុលទៅបុករថយន្តFORDមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេបានព្យាយាមបើកម៉ូតូរត់គេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ ជ្រុលទៅបុករថយន្តFORDមួយគ្រឿង ចំចំហៀងខាងស្តាំពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H. 8439 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បានព្យាយាមបើកគេចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនឹងរថយន្តម៉ាក FORD ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AS .6837 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងដែរកំពុងបត់ឆ្វេងឆ្លងផ្លូវ ចំផ្នែកខាងមុខចំហៀងខាងស្ដាំបណ្ដាលអោយភាគ្គីខាងម៉ូតូរងរបួសធ្ងន់ និងស្រាលទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។

ចំណែកម៉ូតរងកាខូចខាតស្ទើទាំងស្រុង រីឯរថយន្តរងកាខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់វាស់វែងរួចរាល់ និងយករថយន្ត និងម៉ូតូ ដែលរងកាខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ អារុណរះ


ចែករំលែក៖