ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដុតផ្ទះឪពុកម្ដាយខ្លួនឯងបណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរទាំងស្រុងដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ពុំដឹងជាមានមូលហេតុអ្វី បានដុតផ្ទះឪពុកម្ដាយរបស់ខ្លួនចោលឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កៅ គា ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (នៅលីវ) គេចខ្លួនបាត់ ។ ចំណែកឯឪពុកម្ដាយរស់នៅឯភ្នំពេញ (មិនដែលមកទេ) ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មានផ្ទះមានទំហំ៥x៧ម៉ែត្រ ២ខ្នង ប្រក់ស៊ីប្រូ២ជាន់ ធ្វើអំពីឈើលើ ថ្មក្រោម និងបាត់បង់សម្ភារៈផ្សេងៗមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា នៅវេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋបានជិតខាង បានឃើញផ្ទះខាងលើឆេះ ភ្លាមនោះបានភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលព្រែករការ ,ប៉ុស្ដិ៍ព្រែកស្លែង និងកម្លាំងនគរបាលស្រុក បាននាំគ្នាជួយអន្ដរាគមន៍ពន្លត់ដោយប្រើប្រាសរថយន្ដពន្លត់អគ្គីភ័យចំនួន១គ្រឿង អស់ទឹកចំនួន២ស៊ីទែន រលត់ជាស្ថាពរនៅវេលាម៉ោង១២និង១០នាទី ។ ករណីភ្លើងឆេះផ្ទះខាងលើនេះ គឺបណ្ដាលមកពីជនសង្ស័យជាកូនរបស់ម្ចាស់ផ្ទះរងគ្រោះដុត ដោយពុំដឹងមានមូលហេតុអ្វីនោះទេ ៕ស្អាងជ័យ


ចែករំលែក៖