ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជន និងសិល្បករចែកអំណោយដល់កុមាររងគ្រោះ៦៥នាក់នៅអង្គការអាហ្វេស៊ីប

ចែករំលែក៖

ភ្នំពេញ៖ ចុងសប្តាហ៍នេះសប្បុរសជនជាអ្នកជំនួញលេចធ្លោ និងសិល្បករមួយចំនូនបានធ្វើដំណើរទៅសាកសួរសុខទុក និចែកអំណោយជូនដល់កុមារដែលរងគ្រោះដោយការជួញដូរ និងរំលោភបំពានផ្លូវភេទ ដែលកកំពុងស្នាក់នៅអង្គការអាហ្វេស៊ីប របស់អ្នកស្រី ម៉ម សុម៉ាលី ។

យ៉ាងហោចណាស់កុមារដែលរងការរំលោភបំពានផ្លូវភេទ និងរងការជួញដូរប្រមាណ៦៥នាក់នៅអង្គកការខាងលើទទួលបានការលើកទឹកចិត្ត និងអំណោយជាសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគពីសប្បុរសជន និងសិល្បករប្រុសស្រីមួយចំនួន ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយ លោកឧកញ៉ា ហួត ជា ដែលគេស្គាល់ថាជាអ្នកជំនួញផ្នែកគ្រឿងសំណង់ដ៏ល្បីឈ្មោះ និងធ្លាប់ចូលរួមសកម្មភាពជួយសង្គមជាហូរហែ ។

អង្គការអាហ្វេស៊ីប(Afesip)កម្ពុជា ដែលផ្តោតលើការថែទាំ និងការពារសិទ្ធិស្ត្រីនិងកុមារីដែលជាជនរងគ្រោះព្រមទាំងប្រឈមនឹងការជួញដូរនិងរំលោភបំពានផ្លូវភេទដែលស្តិនៅខណ្ឌដង្កោរាជធានីភ្នំពេញ ។

លោកឧកញ៉ាហ៊ួតជាអគ្គនាយកក្រុមក្រុមហ៊ុនហ៊ួតជាផ្គត់ផ្គង់គ្រឿងសំនង់បានមានប្រសាសន៍ថាគោលដៅដែលលោឧកញ៉ាមកចូលរួមក្នុងកម្មវិធីនេះគឺដើម្បីចូលរួមចំណែកជួយដល់កិច្ចការងារសង្គមការធ្វើបុណ្យដាក់ទានជាមួយសិល្បករ សប្បុរសជន ការចូលរួមផ្សព្វផ្សាយកសាងអំពើល្អស្របតាមគោកការរបស់ក្រុមហ៊ុនផងដែរ ។ លោកឧកញ៉ាបន្តថាកម្មវិធីនេះក៏ជាការចូលរួមចំណែកជួយលើកទឹកចិត្ត ផ្តល់ក្តីស្រឡាញ់ ផ្តល់ក្តីសង្ឃឹម ជំរុញទឹកចិត្តតស៊ូក្នុងជីវិតជូនដល់ប្អូនៗក្មួយៗដែលធ្លាប់ជួបរឿងមិនល្អក្នុងឆាកជីវិតឲ្យបន្តមានក្តីសង្ឃឹម និងតស៊ូជម្នះក្នុងជីវិតរស់នៅបន្តទៀត ដោយការខិតខំកសាងខ្លួន សិក្សារៀនសូត្រសម្រាប់ជួយខ្លួនឯងនិងសង្គមជាតិនៅថ្ងៃអនាគត ។

លោកស្រីម៉មសុម៉ាលីប្រធានអង្គការអាហ្វេស៊ីបបានមានប្រសាសន៍ថាលោកស្រីពិតជាមានក្តីរំភើបរីករាយស្វាគមន៍ខ្លាំងណាស់ដែលបានឃើញវត្តមានសប្បុរសជនមកជួយដល់អង្គការលោកស្រីអង្គការលោកស្រីមានកុមាររងគ្រោះទាំងអស់មានចំនួន៦៥នាក់ដែលជាជនរងគ្រោះមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ។ អ្នកស្រីថាការបង្ហាញវត្តមានពីសំណាក់សប្បុរសជន និងសិល្បករកន្លងមក និងពេលនេះគឺពិតជាសំខាន់ដែលមិនត្រឹមតែជាការជួយសម្រាលការលំបាកទេគឺសំខាន់ជាងនេះគឺការលើកទឹកចិត្តជួយឲ្យពួកគាត់យល់ថាមិនមានអារម្មណ៍ឯកការភ័យខ្លាចនោះទេ ។

គួរបញ្ជាក់ដែរថាក្រៅពីចំពីវត្តមានលោកឧកញ៉ាហ៊ួតជានិងបងប្អូនមិត្តភក្តិបុគ្គលិកក្រុមហ៊ុនក៏សិល្បករមានក្នុងឱកាសនោះមានដូចជាលោកអ៊ឹមជីវ៉ា, លោកមករារ័ត្ន, កញ្ញាជេនីរ័ត្ន, កញ្ញអ៊ឹម លីលី កញ្ញានីតាជាដើម ។ អំណោយដែលផ្តល់ជូនប្អូនៗក្នុងអង្គការអាហ្វេស៊ីបគ្រានោះមានដូចជា : អង្ករចំនួន២០០គីឡូក្រាម, ទឹកសុទ្ធ៥០កេះ, ត្រីងៀត១០គីឡូ, ទឹកត្រី១០យួ, ទឹកស៊ីអ៊ីវ10យួ, សាប៊ូបោកខោអាវ១០កញ្ចប់, សាប៊ូលាងចានពីកាដុង, សៀវភៅ២០០ក្បាល, ប៊ិច២០០ដើម និងខ្មៅដៃ២០០ដើម៕ វឌ្ឍនា


ចែករំលែក៖