ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ៖ បុរសរូបនេះ ទំនងជាមិនមែនធ្វើសកម្មភាពបែបចោរកម្មទេ អាចថា ជាមនុស្សញៀនថ្នាំ ឬក៏ជាមនុស្សមានសតិមិនល្អ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នគរបាលបានតាមចាប់ខ្លួនបុរសម្នាក់ដែលគេសង្សយ័ថាបែកថ្នាំ ឬ សតិមិនល្អ ក្រោយពីបុរសម្នាក់នេះធ្វើសកម្មភាពអុកឡុកអ្នកភូមិនៅម្តុំសេតេ ក្នុងនោះដំបូងបុរសរូបនេះបានចូលទៅបើកយករថយន្តមួយគ្រឿងរបស់ប្រជាពលរដ្ឋ ដោយបើករត់យកទៅចូលផ្ទះអ្នកភូមិមួយកន្លែងទៀតនៅក្បែរនោះ រួចចតរថយន្តនេះទុកចោល ហើយបុរសរូបនេះក៏យកម៉ូតូរបស់ម្ចាស់ផ្ទះនោះជិះចេញបន្តទៅទៀត រហូតដល់សមត្ថកិច្ចបង្ក្រាបបាននៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃ៥ ខែវិច្ឆិកា ២០១៨ ។

បច្ចុប្បន្ន បុរសសង្សយ័រូបនេះត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ ស្រាវជ្រាវសាវតា និងពិនិត្យរកមើលសារធាតុញៀនតាមបច្ចេកទេស និងនីតិវិធី។

បើតាមសមត្ថកិច្ចរាយការណ៍បឋមថា បុរសរូបនេះ ទំនងជាមិនមែនធ្វើសកម្មភាពបែបចោរកម្មទេ អាចថា ជាមនុស្សញៀនថ្នាំ ឬក៏ជាមនុស្សមានសតិមិនល្អ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖