ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេយកទៅបញ្ចាំបានលុយ២០០ដុល្លារចាយអស់ ម្ចាស់តាមរកឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ របស់អ្នកស្គាល់គ្នាយកទៅបញ្ចាំបានលុយចំនួន២០០ដុល្លារចាយអស់ ចុងក្រោយម្ចាស់ម៉ូតូតាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង០០នាទី នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ ទីក្រុងភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ យ៉េន ឌីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ គង់ ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ1K-8718 (របស់ជនរងគ្រោះ) ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៤០នាទី ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនទុក នៅមុខបន្ទប់ជួល (ចំណុចកើតហេតុ) រួចបានយកកូនសោរម៉ូតូទុកនៅលើតុក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យ ត្រូវជាមិត្តភក្ត្រ័ស្គាល់គ្នា និងស្នាក់នៅបន្ទប់ជួល ជិតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ជនរងគ្រោះលេង ពេលជនរងគ្រោះភ្លេច ខ្លួន ជនសង្ស័យបានលួចយកកូនសោរម៉ូតូពីលើតុ រួចចាក់បញ្ឆេះម៉ូតូជិះចេញយកនៅបញ្ចាំ នៅម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន៧០០ដុល្លា ។

លុះជនរងគ្រោះចុះមករកម៉ូតូរបស់ខ្លួន មិនឃើញ ក៍មានការសង្ស័យទៅលើជនសង្ស័យ រួចបានដើររក ជនសង្ស័យឃើញ ម្តុំខាងក្រោយឡឺប្រេស៊ីដង់ និងសួរនាំហើយនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ទឹកថ្លា សាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោតទប្រកាន់ជនសង្ស័យតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖