ព័ត៌មានទាន់ហេតុការណ៍៖

លោក ឡេង គឹមស្រុង ប្រធានផ្សារអូរឫស្សី ត្រូវផ្ទេរតំណែងទៅកាន់នាយករដ្ឋបាលក្រុងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញៈ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ បានប្រកាសតែងតាំងលោក ឡេង គឹមស្រុង ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ឲ្យទៅមុខតំណែងជានាយករដ្ឋបាលសាលាក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដោយតំណែងប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី រាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូន​លោក ហ៊ត វ៉ាន់ធី។

​នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារឫស្សីរាជធានីភ្នំពេញ បានប្រកាស​ផ្ទេរតំណែងទៅកាន់នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា៕ ស រស្មី

 


ចែករំលែក៖