ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ២ខ្នងត្រូវភ្លើងឆេះខ្ទេច ខណៈម្ចាស់រវល់លក់ដូរនៅសាលារៀន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ហេតុការទុស្សេខ្សែភ្លើងមួយបានកើតឡើង បង្កជាអណ្តាតភ្លើងរាលឆេះផ្ទះ២ខ្នង ខណៈម្ចាស់ផ្ទះជាប់រវល់រកស៊ី​លក់ដូរនៅឯសាលារៀន ។

ហេតុការណ៍នេះកើតឡើងនៅ២និង១៥នាទីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយសាលាខេត្ត ស្ទឹងត្រែងប្រហែល១០០ម៉ែត្រ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មុនពេលកើតហេតុ មានផ្សែងហុយៗតិចៗ មិនយូរប៉ុន្មានស្រាប់តែអណ្តាតភ្លើងឡើងសន្ធោរសន្ធៅ ឆេះរាលដាលឆ្លងឆេះដល់ផ្ទះតូចមួយខ្នងទៀត អស់គ្មានសល់ ទម្រាំតែរថយន្តពន្លត់អគ្គិមកដល់ ។

ម្ចាស់ផ្ទះជាប្តីឈ្មោះ វ៉ង ប្រពន្ធឈ្មោះ គា រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ខូចខាតផ្ទះទំហំ៨ម៉ែត្រគុណ១១ម៉ែត្រ គិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ ហើយទ្រព្យសម្បត្តិរបស់របរ ប្រើប្រាស់ទាំងអស់នៅលើផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង ៕ មាស សុផាត


ចែករំលែក៖