ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការ ក្នុងសំណុំរឿង៧ករណី

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ១០បន្ថែមទៀតហើយ ដែលនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជួនទៅតុលាកាក្នុងសំណុំរឿង៧ករណី ក្រោយពីបញ្ចប់នីតិវិធីសាកសួរ ។ ការបញ្ជួននេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

​បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ទាំងករណីខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្កាបកន្លងមកក្នុងមូរដ្ឋានខណ្ឌសែនសុខ​ ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង​បញ្ជូនទៅតុលានៅថ្ងៃនេះតែម្តង​។

លោកវរៈសេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ​សូមសូមសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមជួយសហការណ៍ និងផ្តល់ដំណឹងមក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​ទាន់ពេលវេលាផង​ដែ​រ​៕ ​​​​តុង សីហា


ចែករំលែក៖