ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តមានជំងឺព្យាបាលមិនជា ចងកសម្លាប់ខ្លួននៅលើផ្ទះផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រសារប្រទះឃើញចងក សម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះអកុសលហួសពេលទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍១ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យចងក សម្លាប់ខ្លួនមាន ឈ្មោះ អ៊ុន ម៉ុន អាយុ៦៤ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចស្រុកនគរបាលជំនាញ និងគ្រូពេទ្យបានចុះមកពិនិត្យសពប្រមាណជាង១ម៉ោងបានឲ្យដឹងថា ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ខណៈយកខ្សែគោមកចងនឹងននងផ្ទះ ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ឪពុកគាត់គឺមានជំងឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ ខណៈបានយកទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវដែរ ប៉ុន្តែនៅមិនធូរស្រាលសោះ ។

ប្រភពបន្តថា មុនកើតហេតុឃើញឪពុកឡើងទៅលើផ្ទះ ប៉ុន្តែម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ លុះដល់ម៉ោងបាយថ្ងៃត្រង់ ក៏ឡើងទៅលើស្រាប់តែក្រឡេកឃើញឪពុកចងកស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ត្រួតពិនិត្យរូចប្រគល់សព ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖