ព័ត៌មានទាន់ហេតុការណ៍៖

សុំប្រពន្ធរួមរ័ក្សមិនបានយកពូថៅកាប់ប្រពន្ធ រួចចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ៖ លោកប្តីចិត្តខ្លាំង កម្លាំងហួសមាឌ សុំប្រពន្ធរួមរ័ក្សពេលវេលាជិតភ្លឺមិនបានសម្រេច ដោយសារប្រពន្ធមិនស្រួលខ្លួន ខឹងស្ទុះវឹងទាញបានពូថៅ មកកាប់ក្បាលប្រពន្ធបណ្តាលឲ្យរងរបួសហើយ យកខ្សែភ្លើងមកឆក់ប៉ុនប៉ងសម្លាប់ទៀត តែមិនស្លាប់ បែរជាភ័យខ្លួនឯង សម្រេចចិត្តរត់ទៅចងកសម្លាប់ខ្លួនទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ភូមិ​កញ្ជ្រៀប ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ជនបង្ក​ជា​ប្តី​ឈ្មោះ ជូ សំណាង អាយុ៥៦ឆ្នាំ មុខរ​បរជាកសិករ មាន​ទីលំនៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ បានស្លាប់ ដោយចងកសម្លាប់ខ្លួនឯង ។ ចំណែកប្រពន្ធជាជន រងគ្រោះ ​ឈ្មោះ ឡិ​ញ សារឿន អាយុ៤៨ឆ្នាំ មានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ។ ស្រ្តីជាប្រពន្ធ ទទួលរងរបួសក្បាល និង​របួស​ជាច្រើនកន្លែងទៀត រួចបងប្អូនដឺកយកទៅមន្ទីរពេទ្យ។

តាមប្រភពមួយបានឲ្យដឹងថា មុនកើតហេតុ ជនបង្កជាប្តីសុំប្រពន្ធរួមភេទ តែប្រពន្ធមិនព្រមឲ្យ ដោយសារមិនស្រួលខ្លួន ទើបបែរជាកើតជម្លោះ ឈ្លោះប្រកែកគ្នា ឈានដល់ លោកប្តីផ្ទុះកំហឹង ខឹង ស្ទុះទាញបានពូថៅ មកកាប់ក្បាលប្រពន្ធបណ្តាលឲ្យរងរបួស ហើយយកខ្សែភ្លើងមកឆក់ ប៉ុនប៉ងសម្លាប់ប្រពន្ធចោល តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ បែរជាភ័យខ្លួនឯង រត់ទៅគេចទៅសម្ងំនៅផ្ទះបងប្អូន ហើយកម្លាំងសមត្ថកិច្ច អ្នកភូមិក៏ផ្អើលឈូរឆ ធ្វើឲ្យជនសង្ស័យជាប្តីកាន់តែភ័យ សម្រេចចិត្តចងកសម្លាប់ខ្លួន ៕ ប៉ែន នួន


ចែករំលែក៖