ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរ ២៨០នាក់ចុះចតជាបន្ទាន់ដោយសារផ្សែងចូលក្នុងបន្ទប់អ្នកដំណើរ

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air France ដឹកអ្នកដំណើរ ២៨០នាក់ បានចុះចតជាបន្ទាន់នៅក្នុងប្រទេសរស្ស៊ី ក្រោយពេលមានផ្សែង ចូលក្នុងបន្ទប់ អ្នកដំណើរ ។ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសថា នឹងបន្តដំណើរទៅកាន់គោលដៅគឺប្រទេសចិន ក្រោយត្រួតពិនិត្យរួចរាល់។

សារព័ត៌មាន Sputnik របស់រុស្ស៊ីនៅថ្ងៃទី ១២ ខែវិច្ឆិកា បានផ្សាយថា ហេតុការណ៍កើតឡើង ក្រោយពេល យន្តហោះ Boeing 777 ដឹកអ្នកដំណើរ២៨០ ធ្វើដំណើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន ។

ការចុះចត់ជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Irkutsk ក្នុងទីក្រុង Irkutsk ក្រោយពេល មានក្លិន និងផ្សែងចូលក្នុងបន្ទប់ សម្រាប់អ្នកដំណើរ ។

មកទល់ពេលនេះ មិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យមាន ផ្សែងនៅក្នុងបន្ទប់អ្នកដំណើរនោះនៅឡើយទេ ។ យន្តហោះបានចុះចត់ជាបន្ទាន់ ដោយសុវត្ថិភាព មិនបណ្តាលឲ្យមានអ្នករបួសនោះឡើយ។ អ្នកដំណើរត្រូវបានបញ្ជូនទៅសម្រាក់នៅសណ្ឋាគារ ជិតអាកាសយានដ្ឋាន សម្រាប់ ឲ្យអ្នកឯកទេសត្រួតពិនិត្យមុនពេលបន្តដំណើរទៅកាន់ប្រទេសចិន។

តំណាងក្រុមហ៊ុនអាកាសចរណ៍ Air France បានប្រកាសឲ្យដឹងថា បានបញ្ជូនក្រុមឯកទេស ទៅត្រួតពិនិត្យសុវត្ថិភាពនៅលើយន្តហោះ ។ ក្រុមហ៊ុនបានបញ្ជាក់ថា យន្តហោះនឹងបន្តដំណើរទៅកាន់ប្រទេសចិន ក្រោយត្រួតពិនិត្យ ៕ ម៉ែវ សាធី


ចែករំលែក៖