ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិទំពួនម្នាក់ ពីបទរំលោភសេពសន្ថវៈ និងគំរាមសម្លាប់អនីតិជនជាប្អូនថ្លៃ

ចែករំលែក៖

ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញ នគរបាល ព្រហ្មទណ្ឌស្រុកបរកែវ សហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឡាមិញ ឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ បានសម្រេច និងគំរាមសម្លាប់លើអនីតិជន ។

ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤.០៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្នុងភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ។

ជនសង្សយ័ឈ្មោះ ទីង ទឹម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅសព្វថ្ងៃភូមិសំ ឃុំតេន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពពីកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្សយ័នេះ ពាក់ពន្ធ័ក្នុងករណីរំលោភសេពសន្ថវៈបានសម្រេច និងគំរាមសម្លាប់លើអនីតិជន ដោយយោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ ពីវេលាម៉ោង៨.០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ជីវន្ត័


ចែករំលែក៖