ខេត្តសៀមរាប៖ ឈ្មួញឈើសម្រុកដឹកឈើ ទាំងថ្ងៃ ដោយមានមន្រ្ដីខិលខូចមួយចំនួន មិនបម្រើការងារឲ្យសង្គមជាតិនោះទេ បែរជាឃុបខិត ចាំកាងឲ្យឈ្មួញរកស៊ីឈើ បានយ៉ាងរលូនល្មើសទៅ និងច្បាប់ ជាក់ស្ដែង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤ និង០០នាទី មានរថយន្តដឹកឈើ ចូលដេប៉ូលោកគង់ ចំរើន ដោយមានអ្នកនិយាយអះអាងថា បានបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ទើបអាចដឹកមកដល់ដេប៉ូនេះ ទោះបីរចង់ថតអ្វី ក៏ថតចុះ ក្នុងនោះ ក៏មានឈ្មួញម្នាក់ ស្គាល់ លោកដា ជានគរបាលសេដ្នកិច្ចយ៉ាងច្បាស់ ធ្វើឲ្យមានការសង្ស័យថា លោកដា ជាអ្នកកាងពីក្រោយខ្នង និងជាអ្នកធ្លាប់បានផ្អែមមាត់មាត់ផ្អែមក សើមមាត់ បានជាឈ្មួញស្គាល់យ៉ាងនេះ ។
តាមប្រភពពីកម្មករនៅទីនោះ បានឲ្យដឹងថា ម្ចាស់ឈើ ៗរថយន្ត បានបង់លុយរួចរាល់អស់ហើយ ចង់ថតអី ក៏ថតទៅ ព្រោះដេប៉ូគាត់មានច្បាប់ត្រឹមត្រូវមិនខ្លាចអ្នកណាឡើយ ។
តាមប្រភពពី ប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា អង្គភាពលោកមិនពាក់ព័ន្ធ និងបទល្មើសព្រៃឈើដូចពាក្យមួយក្រុមតូច ដែលចាំមុខដេប៉ូឈើលោកគង់ ចំរើន នោះទេ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ន បានឲ្យដឹងថា ដេប៉ូមានច្បាប់តែលក់ឈើគ្មានច្បាប់នោះទេ ។ ប្រភព បានបន្ថែមថាដេប៉ូឈើក្នុងខេត្តសៀមរាបមានច្បាប់តិចតួចណាស់ តែភាគច្រើនគ្មានច្បាប់នោះទេ ។
ប្រជាពលរដ្ន ក៏ដូចជាមន្រ្ដីរាជការ បានស្នើឲ្យ មន្រ្ដីរដ្នបាលព្រៃឈើពិនិត្យឡើងវិញ មើលដេប៉ូណាខ្លះ ដែលមានច្បាប់លក់ឈើអត់ច្បាប់ និងដេប៉ូណាខ្លះអត់ច្បាប់ហើយលក់ឈើអត់ច្បាប់ ដើម្បីកុំឲ្យបាត់ថវិកាជាតិ ៕ ប៊ុនរិទ្ធី