ភ្នំពេញ៖ នគបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន ៣ នាក់ ដែល ជា បុគ្គលិក របស់ ក្រុមហ៊ុន អចលនទ្រព្យ មួយ មានឈ្មោះ Business Channel Cambodia ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ការបញ្ជូនខ្លួនក្រុមជនត្រូូវចោទទាំង៣នាក់នេះ ធ្វើឡើងបន្ទាប់ពី កម្លាំង មានសមត្ថកិច្ច ចាប់ ឃាត់ខ្លួន ក្រោយ ពី ពួក គេ បាន នាំ គ្នា ចូល ទៅ ក្នុងផ្ទះ វីឡា មួយ កន្លែង ដែល មាន តម្លៃ រហូត ទៅ ដល់ ចំនួន ជាង ១ លាន ដុល្លារ ដើម្បី ទាមទារ លុយ ថ្លៃ កុំមីស្យុង ហើយម្ចាស់ផ្ទះ ម្នាក់ បាន ប្តឹង សមត្ថកិច្ច ថា « ពួក គេ បាន ចូល ផ្ទះ ដោយ គ្មាន ការ អនុញ្ញាតិ និង គំរាមកំហែង » ។
សំណុំរឿងនេះដែរ កំពុងស្ថិតក្នុងចំណាត់ការ បើកការសាកសួរ លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា មានហេតុការណ៍ បាន បង្ក ការ ភ្ញាក់ផ្អើល មួយ បានកើតឡើង កាលពី វេលា ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ ចំណុច ផ្ទះ វីឡា លេខ ៤៥ ផ្លូវ លេខ ៤៦៨ ក្នុង សង្កាត់ ទួល ទំពូង ទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចបានឱ្យ ដឹង ថា មុន ពេល កើតហេតុ មានក្រុម បុគ្គលិក របស់ ក្រុមហ៊ុន អចលនទ្រព្យ មួយ មានឈ្មោះ( Business Channel Cambodia) ចំនួន ៤ នាក់ បាន នាំ គ្នា មក កាន់ ផ្ទះ វីឡា មួយ កន្លែង ខាងលើ ដោយ បុរស ចំនួន ៣ នាក់ បាន ចូល ទៅ ខាងក្នុង និង ម្នាក់ ទៀត នៅ ឈរ ចាំ ខាងក្រៅ របង មុខ ផ្ទះ ។
ពេល ដែល ពួក គេ ទាំង ៣ នាក់ បាន ចូល ទៅ ខាងក្នុង ផ្ទះ វីឡា នោះ ក៏បាន ជួប ជាមួយនឹង បុរស ម្នាក់ ដែល ជា ម្ចាស់ផ្ទះ ថ្មី ដែល ទើបនឹង ទិញ ពី គេ និង កំពុង តែ ឈរ មើល ការ ខុស ត្រូវ កម្មករ ធ្វើការ ក្នុងផ្ទះ។
សមត្ថកិច្ចបា ន ប្រាប់ ឱ្យ ដឹង ទៀត ថា ពេល នោះ បុរស ទាំង ៣ នាក់ ក៏ បាន ធ្វើការ សួរនាំ រឿង លុយ កុំមីស្យុង របស់ ពួក គេ ជាមួយនឹង បុរស ម្ចាស់ផ្ទះ ថ្មី ដែល ទើបនឹង ទិញ ពី គេ ដែល ពួក គាត់ បានដឹង ថា « ផ្ទះ វីឡា មួយ នេះ មាន តម្លៃ ទៅ ដល់ រហូត ទៅ ដល់ ជាង ១ លាន ដុល្លារ ឯណោះ » តែ សម្រាប់ លុយ កុំមីស្យុង ដែល ពួក គេ មក ទារ ពី គាត់ នា ពេល នេះ មិនទាន់ដឹង ថា ប៉ុន្មាន ទេ ។
ពេលនោះ មានការ ជជែក គ្នា តឹង សរសៃ . ក ហើយ បុរស ជា ម្ចាស់ផ្ទះ បានប្តឹងទៅ នគរបាល ប៉ុស្តិ៍ ប្រាប់ ថា « មាន គេ ចូល ផ្ទះ ដោយ គ្មាន ការ អនុញ្ញាតិ និង គំរាមកំហែង ដល់ ក្នុងផ្ទះ របស់ ខ្លួន » ក្រោយមកសមត្ថកិច្ច បានឃាត់ខ្លួន បុរស ទាំង ៣ នាក់ តែ ម្តងនោះ ទៅ កាន់ នគរបាល ប៉ុស្តិ៍ ទួល ទំពូង ទី ២ ដើម្បី ចាត់ការ ទៅ តាម ផ្លូវច្បាប់ នឹងត្រូវបានបន្តបញ្ជូនមកកាន់តុលាការ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ៕ ចេស្តា