ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនតៃកុងរថយន្តម្នាក់ទៅស្នងការខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ប៉ោយប៉ែត ៖ តៃកុងរថយន្តម្នាក់ បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងនញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា កាលពីវេលាម៉ោង ២២ និង១០នាទីថ្ងៃទី១៦   ខែ វិច្ឆិកា ឆ្នាំ២០១៨  នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខស្ថានីយដឹកអ្នកដំណើរស៊ូជីង
ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្ដារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់រវាងរថយន្ត១គ្រឿង ម៉ាកកូរូឡា ពណ៌ខ្មៅ បើកបរពីលិចទៅកើត ក៏បានបុកប៉ះ នឹងម៉ូតូ០១គ្រឿងម៉ាក អឹមអេសអុិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Q-5673 បើកបរពីកើតទៅលិច កំពុងឡើង ជែងម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ភឿន ថង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្លាប់នៅនឹងកន្លែង
ចំណែកអ្នកបើកបររថយន្តឈ្មោះ លេង ចន្ទ័ធូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បិតស្កុតម៉ូតូ រស់នៅក្នុងភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោយបង្កគ្រោះថ្នាក់ សមត្ថកិច្ចបានឃាត់ខ្លួនយកមកអធិការដ្ឋាន ដើម្បីសួរនាំធ្វើកំណត់ហេតុ ។

នៅកន្លែងកើតហេតុសមត្ថកិច្ចវាសវែងរួច យកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅប៉ុស្តិ៍និមិត្ត ៕ វណ្ណា


ចែករំលែក៖