ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងយួរគឺកំពុងតែពង្វក់ស្មារតីអាជីវករក្នុងផ្សារពួកទាំងក្មេងទាំងចាស់

ចែករំលែក៖

ខេត្តសៀមរាប៖ បច្ចុប្បន្នគេសង្កេតឃើញ មានបនល្បែងយួរគី កំពុងបើកលែងក្នុងបរិវេន្ដផ្សារពួក យ៉ាងគគ្រឹកគគ្រែង ដោយ ដាក់លុយចាក់ដូចទៅ និងល្បែង បៀរ អាប៉ោងដូច្នោះដែរ ការដាក់លុយលេងល្បែងយួរគីនេះ ប្រៀបដូចជាការស៊ីណូ ចំកណ្ដាលផ្សារដូច្នោះ គួរណាស់តែអាជ្ញាធរស្រុកពួកចាត់វិធានការឲ្យក្ដៅដើម្បី ភូមិ ឃុំមានសុវត្ថិភាព មិនគួរបណ្ដោយឲ្យមានល្បែងកើតមានចំកណ្ដាលផ្សារដូច្នោះទេ។

តាមប្រភពព័ត៌មានពីមន្ដ្រីរាជការ និងប្រជាពលរដ្នបានឲ្យដឹងថា ល្បែង យួរគីនេះបានបើកលែង ២ ទៅ៣ឆ្នាំ មកហើយ មានអ្នកខ្លះចាញអស់លុយរាប់លានរៀល និងអ្នកខ្លះញៀនល្បែងរហូតបញ្ចាំរបស់ អស់ពីខ្លួន និងអ្នកខ្លះទៀត ក្រោយពីលក់ដូររួច មិនទៅផ្ទះទេ បែរជាប្រមូលផ្ដុំគ្នាលែងល្បែង យួរគី រហូត ចោលកូន ចោលចៅនៅឯផ្ទះ ធ្វើឲ្យកើតទំនាស់ក្នុងគ្រួសារថែមទៀត ។

ប្រភពបានបន្ដថា បើល្បែង យួរគី បើកចំកណ្ដាលផ្សារបែរនេះហេតុម្ដេចបានជា អាជ្ញាធរ ស្រុកពួកមិនដឹង ឬគ្មានអ្នករាយការណ៍ជូន លោកអភិបាលស្រុក និង លោកអធិការស្រុក បែរជាបែកធ្លាយ សមត្ថកិច្ចមួយចំនួនដើរយកលុយពី បនល្បែងស៊ីសងទៅវិញ ។ កត្តាទាំងនេះ ពលរដ្ន បានរឹះគន់យ៉ាងខ្លាំង ទៅលើសមត្ថកិច្ចមួយចំនួន ដែលកំពុងយកតួនាទីរបស់ខ្លួនទៅបំរើឲ្យបក្សពួកប្រព្រឹត្តបទល្មើសទៅវិញ។ លើសពីនេះទៅទៀត ក៏មានល្បែងស៊ីសង ឆ្នោត កន្ទុយលេខ បើកលក់ដួរយ៉ាងអាណាធិតេយ្យ គ្មានសមត្ថកិច្ចចុះបង្រ្កាប់ទេធ្វើឲ្យផ្សារពួកទាំងមូលពោរពេញដោយល្បែងស៊ីសង់។

ពាក់ព័ន្ធ និង ល្បែងស៊ីសងនេះលោក ទេព ពុំសែន អធិការស្រុកពួក ថា និងចាត់វិធានការចំពោះល្បែងស៊ីសងទាំងនេះ ប្រសិនបើមានសេចក្ដីរាយការណ៍ដល់លោក ។

ចំណែកលោក ម៉ៅ វិសុត អភិបាលស្រុកពួកបានឲ្យដឹងថា លោកធ្លាប់បានហៅក្រុមញៀនល្បែង យួរគីនេះ ទៅធ្វើការអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់ការលែងល្បែងស៊ីសងនេះរួចម្ដងហើយ តែបើនៅតែលែងទៀតលោក និងចាត់វិធានការតាមច្បាប់។

ប្រជាពលរដ្ន សំណូរពរឲ្យ អាជ្ញាធរមានសមត្ថកិច្ចស្រុកពួក បើកការស៊ីបអង្គេត មើល មន្ដ្រីខិលខូច មួយចំនួន ដែលកំពុងយកតួរនាទីរបស់ខ្លួនឃុបឃឹតឲ្យមានល្បែងស៊ីសងជាថ្នូរទៅ និងកញ្ចប់ គ្មានការបង្រ្កាប់ ទទឹម និងនោះពលរដ្ន ក៏ទទឹងចាំមើល អាជ្ញាធរស្រុកពួករកឃើញមន្ដ្រីអសកម្ម និងបង្រ្កាប់ល្បែងស៊ីសងគ្រប់ប្រភេទនេះបានក្នុងកំរិតណា៕ប៊ុនរិទ្ធី


ចែករំលែក៖