ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងមានមុខរបរជាជាងសង់ផ្ទះ បានបាក់អន្ទាធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់ នៅគ្រាដែលគាត់កំពុងវាយក្ដារជញ្ជាំង ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះឈើកំពុងសង់ ស្ថិតក្នុងភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងរបួសជាជាងផ្ទះឈ្មោះ សេន ហឿន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ជនរងរបួសបានភ្លាត់ស្នៀតធ្លាក់នៅគ្រាដែលគាត់កំពុងវាយក្ដារជញ្ជាំងផ្ទះ ស្រាប់តែបាក់អន្ទាជាន់ឡើងក៏ធ្លាក់ចុះបែបនេះតែម្ដង ភ្លាមៗនោះបងប្អូនសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕ ប៉ឹម ពិន