ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី ២

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលនេះបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី​ទេសចរជាតិ​ ទេសចរបរទេស​ ជាច្រើនបានមកដល់ទីបរិវេណប្រណាំងទូក នាមាត់ទន្លេមុខព្រះបរមរាជវាំងប្រកបដោយទឹកមុខញញឹមស្រស់ថ្លា។ ពិធីបុណ្យ​ដ៏អធិកអធម​ រួមទាំងមានស្តង់ពិពណ៌ទំនិញគ្រប់ប្រភេទ​ និងមានការប្រគុំតន្ត្រី​ គឺបានទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនមកទស្សនាផ្ទាល់នៅទីនេះ។ នេះក៏ជាឱកាសដ៏ល្អសម្រាប់ប្រទេសជាតិដើម្បីផ្សព្វផ្សាយនូវសិល្បៈវប្បធម៍ខ្មែរប្រពៃណីជាតិដ៏ល្អឯកដើម្បីពិភពលោកកាន់តែស្គាល់កម្ពុជា និងម៉្យាងវិញទៀតគឺទាក់ទាញទេសចរបរទេសកាន់តែច្រើនមកពីគ្រប់ទិសទីផងដែរ។

សូមពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមថតរូបភាពល្អៗស្អាតៗអំពីពិធីបុណ្យ ក៏ដូចជាសកម្មភាពសប្បាយរីករាយដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរបរទេសអោយបានមកទស្សនាកម្ពុជាផងដែរ។ កម្ពុជាត្រូវការការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមិនអាចខ្វះបានឡើយ។

សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅក្នុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា៕


 

 


ចែករំលែក៖