ភ្នំពរញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានជនជាតិបរទេសម្នាក់ស្លាប់នៅអគារខុនដូ ដែលមានកម្ពស់៥ជាន់ ក្នុងថ្លុកឈាមដោយមិនទាន់ដឹងពីមូលហេតុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦និង១០នាទី នៅចំណុចអគារ ខុនដូ បុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទមកថា មានករណីមនុស្សស្លាប់នៅចំណុចខាងលើហើយក៏រាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ ការិយាល័យវិទ្យាសាស្រ្តរាជធានីភ្នំពេញចុះមកពិនិត្យដល់កន្លែងកើតហេតុ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា៖ សពជនបរទេសខាងលើងមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស ស្លៀកខោខូវប៊យជើងវែង អត់មានពាក់អាវ។
បច្ចុប្បន្នសពត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវបន្ត ព្រោះជនរងគ្រោះ មិនមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួនទេ ៕ តុង សីហា